ធ្លាប់តែគិតថាខ្លួនអស់សង្ឃឹមហើយនិងបណ្តោយ​ទៅតាមព្រេងវាសនា ដើម្បី​រង​​់ចាំថ្ងៃ “ស្លាប់” មកដល់​ប៉ុណ្ណោះ​។ ក៏ប៉ុន្តែ ផ្ទុយមកវិញ អ្នកជំងឺខ្មែរម្នាក់គឺ លោក T.S ហាក់ដូចជាបានរួចផុតពីក្តីស្លាប់ ហើយមានជីវិតរស់ឡើងមកវិញ ក្រោយពេលបានធ្វើការវះកាត់រួចរាល់នូវដុំសាច់ដ៏ធំនៅចុងពោះវៀន ដែលកម្រជួបប្រទះ ។

ការវះកាត់ «ដុំសាច់យក្ស» បានជោគជ័យ

ថ្មីៗ​នេះ មន្ទីរពេទ្យ FV បាន​ធ្វើ​ការ​វះ​កាត់​ដុំសាច់​នៅ​ចុង​ពោះ​វៀន “ដុំ​សាច់​យក្ស” ឱ្យ​អ្នក​ជំ​​ងឺ​ម្នាក់​ឈ្មោះ T.S - មាន​អាយុ ៧០ ឆ្នាំ មក​ពី​ប្រ​ទេស​កម្ពុជា។ លោក​វេជ្ជ. Phan Van Thai - ផ្នែក​វះ​កាត់​ទូ​ទៅ គឺ​ជា​អ្នក​ធ្វើ​ការ​វះ​កាត់​និង​ព្យាបាល​ផ្ទាល់ បាន​ឱ្យ​ដឹង​ថា៖

“អ្នក​ជំ​ងឺ​កើត​ជំ​ងឺ​ដុំ​សាច់​នៅ​ចុង​ពោះ​វៀនហើយ​ជា​ប្រ​ភេទ​កាច​ទៀត​ ដុំ​សាច់​ធំ​ពេក​​​បណ្តាល​ឱ្យ​លាត​ស្ទើរ​ពេញ​មួយ​តំបន់​ត្រ​កៀក​តែ​ម្តង ហើយ​មាន​ការ​រាត​ត្បាត​ទៅ ប្លោក​នោម បង្ក​ទៅ​ជា​បូស​អន្ទង់​ចូល​ទៅ​បំ​ផ្លាញ​ក្រ​ពេញ​ប្រស្តាត​​​​។ ការ​វះ​កាត់​យក​ដុំ​សាច់​ទាំង​មូល ដោយ​មាន​ឈ្មោះ​ហៅ​តាម​ពាក្យ​បច្ចេកទេស​ថា ការ​វះ​កាត់​តំ​បន់​ត្រ​កៀក​ទាំង​មូល ព្រោះ​ជា​ការ​វះ​កាត់​ធំ មាន​ហានិភ័យ​និង​ប្រតិកម្ម​ផ្សេងៗ​ច្រើន ​ជា​ការ​ខិត​ខំ​និង​ពុះ​ពារ​យ៉ាង​ខ្លាំង​​សម្រាប់​ក្រុម​វេជ្ជបណ្ឌិត​វះ​កាត់​ ក៏​ដូច​ជា​អាយុ​ជីវិត​របស់​អ្នក​ជំងឺ​ផង​ដែរ ” ។

មុន​ពេល​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ FV លោក T.S បាន​ឱ្យ​ដឹង​ថា លោក​ធ្លាប់​បាន​ទៅ​ពិនិត្យ​ និង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ធំ​មួយ​នៅប្រ​ទេស​ថៃ ហើយ​វេជ្ជបណ្ឌិត​នៅ​ទី​នេះ បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ថា លោក​កើត​ជំ​ងឺ​មហារីក​ចុង​ពោះ​វៀន រួច​ហើយ​ក៏​បាន​ធ្វើ​ការ​បាញ់​កាំរស្មីនិង​មាន​​វេជ្ជបញ្ជា​ឱ្យ​ធ្វើ​ការ​វះ​កាត់​ដើម្បី​ព្យាបាល​ព្រម​ទាំង​វះ​កាត់​ចុង​ពោះ​វៀន - ទ្វារ​ធំ​ទាំង​មូល រួច​ហើយ​ដាក់​​ទ្វារ​ធំ(រន្ធ​គូថ) មក​ខាង​ក្រៅ​ជា​លក្ខណៈ​សិប្បនិម្មិតរហូត​អស់​​មួយ​ជី​វិត ប៉ុន្តែ​ដោយ​សារ​​ក្នុង​ចិត្ត​ភ័យ​ខ្លាច​ហើយ​បាន​បដិសេធ​រួច​​ហើយ​ក៏​ត្រ​ឡប់​មក​ផ្ទះ​វិញតែ​ម្តង​។

រហូត​ដល់ ៣ ឆ្នាំ​ក្រោយ​មក ស្ថានភាព​ជំ​ងឺ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាន់​តែ​ទ្រុឌ​ទ្រោម​ទៅៗ ធ្វើ​ឱ្យ​អ្នក​ជំ​ងឺ​មាន​ការ​ឈឺ​ចាប់​នៅ​ទ្វារ​ធំ នោម​ពិបាក ការ​ឈឺ​ពោះ​កាន់​តែ​កើន​ឡើង ពោះ​កាន់​តែ​ប៉ោង​ឡើង​និង មិន​អាច​បន្ទោបង់​លាមក​បានជា​ដើម ។ល។ ដូច្នេះ លោក​ក៏​បាន​សម្រេច​ចិត្ត​ថា​មក​វៀត​ណាម​ហើយ​ចូល​ផ្នែក​សង្រ្គោះ​បន្ទាន់​របស់​​មន្ទីរ​ពេទ្យ FV តែ​ម្តង។ នៅ​ទី​នេះ លោក​ក៏​ទទួល​ការ​ពិនិត្យ​និង​​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​លោក​វេជ្ជ. Phan Van Thai ថា ​ដុំ​សាច់​នៅ​ចុង​ពោះ​វៀនព្រម​ទាំង​មាន​សភាព​រាត​ត្បាត​ទៅ​អវយវៈ​ផ្សេង​ៗនៅ​តំ​បន់​ត្រ​កៀក ធ្វើ​ឱ្យ​មាន​ការ​ស្ទះ​ពោះ​វៀន​ទាំង​អស់ មាន​មេ​រោគ​ឆ្លង​តាម​ផ្លូវ​នោម និង​មាន​មេរោគ​ឆ្លង​ក្នុង​ឈាម​ទៀត​ផង​។ នេះ​គឺ​ជា​ករណី​សង្រ្គោះ​បន្ទាន់ ប្រ​សិន​បើ​មិន​ធ្វើ​ការ​វះ​កាត់​និង​ព្យាបាល​ទាន់​ពេល​ទេ អ្នក​ជំ​ងឺ​​អាច​នឹង​ស្លាប់​បាន​​ នៅ​ក្រោយ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​​ប៉ុណ្ណោះ​។ ការ​ព្យាបាល ត្រូវ​បាន​ចែក​ចេញ​ជា​ ២ ដំ​ណាក់​កាល៖ដំ​បូង ត្រូវ​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​បន្ទាន់​នូវ​ការ​ស្ទះ​ពោះ​វៀន​ និង​មេរោគ​ឆ្លង​ក្នុង​ឈាម​ជា​មុន​សិន រួច​ហើយ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក នឹង​ធ្វើ​ការ​វះ​កាត់​ដុំសាច់​នោះ​ទាំង​ស្រុង​តែ​ម្តង​។

លោក​ត្រូវ​បាន​ធ្វើ​ការ​វះ​កាត់​ដាក់​ទ្វារ​ធំ​ជា​​សិប្បនិម្មិត​មក​ខាង​ក្រៅ​ ដើម្បី​ដោះ​ស្រាយ​ភាព​ស្ទះ​ពោះ​វៀន​បន្ទាន់ រួម​ទាំង​ការ​ស្តារ​សុខ​ភាព​ និង​ការ​ព្យាបាល​មេរោគ​ឆ្លង​ក្នុង​ឈាម​​​ផងដែរ​​។ ក្រោយ​ពេល​ធ្វើ​ការ​ព្យាបាល​បាន​ចំ​នួន ១០ ថ្ងៃ សុខ​ភាព​របស់​លោក​ក៏​បាន​ប្រ​សើរ​ឡើង​មួយ​ភាគ​ដែរ លោក​បាន​ឱ្យ​ដឹង​ថា​ រូប​លោក​ចំ​ពោះ​មុខ​ដូច​​​បាន​រួច​ផុត​ក្តី​ស្លាប់​ហើយ​ តែ​ក្នុង​ចិត្តនៅ​​ខ្វល់ខ្វាយ​​ ព្រោះ​ដុំ​សាច់​យក្ស កំ​ពុងនៅ​ក្នុង​ខ្លួន​នៅ​ឡើយ ហើយ​វា​នឹង​ធ្វើ​ទុក្ខ​លោក​ទៀត​។ តែ​ទោះ​ជា​យ៉ាង​ណា ការ​វះ​កាត់​យក​ដុំ​សាច់​ទាំង​មូល​មិន​មែន​ជា​បញ្ហា​ងាយ​ស្រួល​ទេ អាច​បង្ក​ជា​ហានិភ័យ​និង​ធ្វើ​ឱ្យ​អ្នក​ជំ​ងឺ​​ស្លាប់​បាន ឬ​អាច​យក​មិន​អស់​នូវ​ដុំ​សាច់​នោះ​ក៏​ថា​បាន រូច​ហើយ​ត្រូវ​ធ្វើ​ទ្វារ​ធំ(រន្ធ​គូថ) និង​ផ្លូវ​នោម​សិប្បនិម្មិត​រហូត​អស់​មួយ​ជី​វិត។ រួច​ហើយ​លោក​ក៏សុំ​ចេញ​ពី​មន្ទីរ​ពេទ្យ​ត្រ​ឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​ តែ​ក្នុង​ចិត្តនៅខ្វល់​​ខ្វាយ​ ព្រោះ​មិន​ដឹង​ថា​ត្រូវ​សម្រេច​ចិត្ត​យ៉ាង​ណា តើ​សុខ​ចិត្ត​ទទួល​​យក​ការ​ឈឺ​ចាប់​ដោយ​ដុំ​សាច់​ និង​ក្តី​ស្លាប់​ នា​ពេល​ប៉ុន្មាន​ខែ​ក្រោយ ឬ​ក៏​យល់​ព្រម​ធ្វើ​ការ​វះ​កាត់​ដោយ​ប្រ​ឈម​និង​ហានិភ័យ​ច្រើន?!

សមាជិក​គ្រួ​សារ​របស់​លោក T.S ជា​វេជ្ជបណ្ឌិត​ម្នាក់​ ដែល​កំ​ពុងធ្វើ​ការ​នៅ​ប្រ​ទេស​ បារាំង។ ក្រោយ​ពេល​បាន​ធ្វើ​ការ​ទំ​នាក់​ទំ​នង និង​ទទួល​បាន​ការ​បក​ស្រាយ​ពន្យល់​ច្បាស់​លាស់​អំ​ពី​ស្ថាន​ភាព​ជំ​ងឺ និង​របៀប​នៃ​ការ​ព្យាបាល​រួច​ ​ ហើយ​ជួយ​លើក​ទឹក​ចិត្ត​អ្នក​ជំ​ងឺ​ក្នុង​ការ​ជ្រើស​យក​វិធីសាស្ត្រវះ​កាត់​ តាម​រយៈ​អ្នក​បក​ប្រែ​ផង​ដែរ។ ពេល​នោះ​ ​ភាព​​ហត់​នឿយ​ ការ​ឈឺ​ចុក​ចាប់​ពេញ​ផ្នែក​ទ្វារ​ធំ ការ​បត់​ជើង​តូច ធំ មាន​ការ​លំ​បាក​អស់​កាល​យូរ នៅ​ទី​បំ​ផុត អ្នក​ជំ​ងឺ​ក៏​​បាន​សម្រេច​ចិត្ត​វិល​ត្រ​ឡប់​មក​មន្ទីរ​ពេទ្យ FV វិញ​ដើម្បី​បន្ត​ការ​ព្យាបាល​ទៀត​។

រយៈ​ពេល​នៃ​ការ​វះ​កាត់​អស់ ៨ ម៉ោង ដោយ​បាន​វេជ្ជបណ្ឌិតរួម​គ្នា​ពីរ​រូប គឺ​វេជ្ជ. Phan Van Thai ( ផ្នែក​វះ​កាត់​ទូ​ទៅ ) និង​វេជ្ជ. Do Quang Minh ( ផ្នែក​វះ​កាត់​​តម្រង​នោម ឬ ទឹក​ម៉ូត្រ ) បាន​ធ្វើ​ការ​វះ​កាត់​ទាំង​ស្រុង​នូវ​ដុំ​សាច់ ព្រម​ទាំង​អវយវៈ​ផ្សេង​ទៀត​ដែល​ត្រូវ​រាត​ត្បាត​ចូល។ បាន​សេច​ក្តី​ថា ( ការ​វះ​កាត់​ចុង​ពោះ​វៀន​ទាំង​ស្រុង ទ្វារ​ធំ ការ​វះ​កាត់​សាច់​ដុំ​ត្រូវ​រាត​ត្បាត ការ​វះ​កាត់​ប្លោក​នោម​ទាំង​ស្រុង ការ​វះ​កាត់​ក្រ​ពេញ​ប្រូស្តាត​ទាំង​មូល​ )​ រួច​ហើយ​ដាក់​ផ្លូវ​លាមក និង ផ្លូវ​នោម មក​ខាង​ក្រៅ​ជា​​បែប​សិប្បនិម្មិត​រហូត​អស់​មួយ​ជី​វិត ។ អ្នក​ជំងឺ​បាន​ចេញ​ពី​ពេទ្យ​ និង​ត្រ​ឡប់​ទៅ​ផ្ទះ​វិញ​​ក្រោយ​ពេល​វះ​កាត់​រួច​បាន ៣ សប្តាហ៍ ហើយ​សុខភាព​ក៏​​បាន​ល្អ​ប្រ​សើរ គ្មាន​ប្រតិកម្ម​អ្វី​ពិសេស​ទាំង​អស់ ហើយ​អ្នក​ជំ​ងឺ​នឹង​ត្រ​ឡប់​មក​បន្ត​ការ​ព្យាបាល​វិញ​ ដោយ​​ការ​ចាក់​​បញ្ចូល​ថ្នាំ​គី​មី​នៅ​មន្ទីរ​ពេទ្យ FV ។

បច្ចុបន្ន​នេះ ស្ថានភាព​សុខ​ភាព​របស់​លោក T.S បាន​ប្រ​សើរ​វិញ​ច្រើន​ហើយ ​លោក​បាន​ចែក​រំ​លែក​ថា​៖

“ ការ​វះ​កាត់​នេះ​បាន​ជោគ​ជ័យ ហើយ​ខ្ញុំ​សូម​អរ​គុណ​និង​ដឹង​គុណ​ចំ​ពោះ​លោក​វេជ្ជ. Thai ​ហើយ​អារម្មណ៍​របស់​ខ្ញុំ​នៅ​ពេល​នេះ​គឺ​មាន​តែ​វេជ្ជ. Thai តែ​ប៉ុណ្ណោះ ។ មុន​ពេល​មក​ពេទ្យ FV ខ្ញុំ​ក៏​មិន​ទាន់​ជឿ​ទុក​ចិត្ត​​ប៉ុន្មាន​ដែរ តែ​ក្រោយ​ពេល​ទទួល​បាន​ការ​ព្យាបាល​និង​ការ​ថែ​ទាំ​យ៉ាង​​អស់​ពី​ចិត្ត​មក ​រូប​ខ្ញុំ​ក៏​បានផ្លាស់​​ប្តូរ​គំ​និត​វិញ​ភ្លាម​តែ​ម្តង” ។

ពេល​បាន​សួរ​នាំ​​ពី​មូលហេតុ​ ដែល​លោក​មិន​បន្ត​ការ​ព្យាបាល​នៅ​ប្រ​ទេស​ថៃ​ទៀត​ លោក T.S បាន​បន្ថែម​ថា៖

“នៅ​ពេល​នោះ​ខ្ញុំ​ខ្លាច​ពេក ហើយ​ខ្ញុំ​ក៏​មិន​គិត​ថា ដុំសាច់​នេះវា​មាន​ការ​វិវឌ្ឍន៍​​លឿន​និង​រាត​ត្បាតចូល​ទៅ​អវយវៈផ្សេង​ៗ ដល់​ថ្នាក់​​នេះ​សោះ។ ម្យ៉ាង​ទៀត ក្រុម​អ្នក​បក​ប្រែ​ភាសា​​ខ្មែរ​​ របស់​​មន្ទីរ​ពេទ្យ នៅ​ថៃ ធ្វើ​ការ​មិន​អស់​ពី​ចិត្ត ហើយ​យល់​ខុស​ពី​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ជា​មួយ​វេជ្ជបណ្ឌិត​ផង។ ទាំង​អស់​នេះ​ហើយ​គឺ​ជា​មូល​​ហេតុ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មិន​ចង់​ទៅ​​បន្ត​ការព្យាបាល​នៅ​ប្រ​ទេស​ថៃ​ទៀត ” ។

លោក​បន្ត​ទៀត​ថា​៖

“ក្រុម​គ្រួសារ​ខ្ញុំ​បាន​ស្គាល់​ពេទ្យ FV យូរ​ហើយ ព្រោះ​កាល​មុន​កូន​ប្រុស​របស់​ខ្ញុំ​ធ្លាប់​បាន​ទទួល​ការ​ព្យាបាល​នៅ​ទី​នេះ​ដែរ​ ។ ​ ក្រោយ​ពេល​បាន​ព្យា​បាល​រួច​ហើយ ខ្ញុំ​ឃើញ​ថា​លោក​វេជ្ជ. Thai និង​ក្រុម​បុគ្គលិក​បាន​ថែ​ទាំ​អ្នក​ជំ​ងឺ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​និង​អស់​ពី​ចិត្ត​តែ​ម្តង ខ្ញុំ​មាន​ភាព​កក់​​ក្តៅ​និង​ជឿ​ជាក់​មែន​ទែន។ សូម​អរគុណ​ច្រើន​! ” ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]