ប្រេស៊ីល៖ ភាគច្រើនកីឡាករបាល់ទាត់ប្រេស៊ីល ត្រូវបានគេស្គាល់ថា មានជំនាញក្នុងការបណ្តើរបាល់។

ប៉ុន្តែដោយឡែក សម្រាប់ការប្រកួតរវាងក្រុម Vitoria និងក្រុម Bahia កាលពីពេលកន្លងទៅនេះ បែរជាបានធ្វើឲ្យពិភពលោក ចាប់អារម្មណ៍ ទៅលើការពិន័យកាតទៅវិញ។

បើយោងតាមសេចក្តីរាយការណ៍ នៅក្នុងការប្រកួតនោះ បន្ទាប់ពីក្រុម Bahia ទទួលបានបាល់ប៉េណាល់ទី នៅនាទី៥០ ភាពច្របូកច្របល់បានកើតឡើង ដោយសារតែកីឡាករ Vinicius បានអបអរការស៊ុតបញ្ចូលរបស់ខ្លួន ដោយធ្វើការរាំឌឺអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Vitoria ។

មួយសន្ទុះក្រោយមក កីឡាករទាំងពីរក្រុម បានប្រតាយប្រតប់គ្នា និងបានធ្វើឲ្យអាជ្ញាកណ្តាល ផ្តល់កាតក្រហមបណ្តេញកីឡាករចំនួន ៨ នាក់ចេញពីប្រកួតតែម្តង។

ការប្រកួតមួយនេះ បានបន្តលេងជាធម្មតា ប៉ុន្តែបែរជាត្រូវបញ្ចប់ បន្ទាប់ពីកីឡាកររបស់ក្រុម Vitoria ចំនួនពីររូបទៀត ត្រូវបានបណ្តេញចេញពីការប្រកួត។ ដូច្នេះយោងតាមច្បាប់បាល់ទាត់ ក្រុម Bahia បានទទួលជ័យជម្នះលើក្រុម Vitoria ក្នុងលទ្ធផល ៣-០។

សរុបសេចក្តីមក អាជ្ញាកណ្តាលក្នុងការប្រកួតខាងលើនេះ បានចំណាយកាតក្រហមរហូតដល់ទៅ ១០សន្លឹក និងកាតលឿងចំនួន ៨សន្លឹក៕ 

កីឡាករ Vinicius
បាល់ប៉េណាល់ទីដែលកីឡាករ Vinicius ស៊ុតចូល
ភាពច្របូកច្របល់ក្នុងការប្រកួតរវាងក្រុម Vitoria និងក្រុម Bahia
ភាពច្របូកច្របល់ក្នុងការប្រកួតរវាងក្រុម Vitoria និងក្រុម Bahia
ភាពច្របូកច្របល់ក្នុងការប្រកួតរវាងក្រុម Vitoria និងក្រុម Bahia
ភាពច្របូកច្របល់ក្នុងការប្រកួតរវាងក្រុម Vitoria និងក្រុម Bahia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]