អេស្ប៉ាញ៖ ក្រុមអធិរាជស Real Madrid បានយកឈ្នះក្រុម Real Betis ក្នុងលទ្ធផល ៥-៣ ក្នុងការប្រកួតក្របខ័ណ្ឌ La Liga សម្រាប់សប្ដាហ៍ទី ២៤។ 

ក្នុងការប្រកួតដ៏ស្វិតស្វាញនោះ ចាប់ផ្ដើមតង់ទី១ ក្រុមភ្ញៀវ រកបាន១គ្រាប់មុន ធើ្វបានដោយការតែតរបស់ Marco Asensio នៅនាទី១១។ ក្រុមម្ចាស់ផ្ទះធើ្វការសម្រុក រហូតធើ្វបាន ២គ្រាប់ ត្រឹមពេល៤នាទី ពោលគឺនៅនាទី៣៣ ដោយកីឡាករ Mandi និងនៅនាទី៣៧ ដោយការទាត់បញ្ចូលទីខ្លួនឯងរបស់ខែ្សការពារ Nacho។

ចប់តង់ទី១ Real Betis នាំមុខ Real Madrid ២-១។

ចូលដល់តង់ទី២ លេងបានត្រឹម ៥នាទី ប្រធានក្រុម Ramos បានតែតតាមស្មើវិញ ស្របពេល Asensio រកបានគ្រាប់នាំមុខវិញម្ដងឲ្យ Madrid នៅនាទី៥៩។ មិនអស់ចិត្ដ Ronaldo ក៏បានស៊ុត១គ្រាប់ទៀតនៅនាទី ៦៥។

យ៉ាងណាក្ដី Real Betis អាចតាមពីក្រោយនៅនាទី៨៥ ដោយកីឡាករ Leon លទ្ធផលគឺ ៣-៤។ កីឡាករបម្រុង Benzema ជាអ្នកស៊ុតគ្រាប់បាល់ទី៥ សម្រាប់ការប្រកួតនេះឲ្យ Real នៅនាទី៩០ ធើ្វឲ្យចប់ការប្រកួត Real Madrid យកឈ្នះ Real Betis ដោយលទ្ធផល ៣-៥។

សូមបញ្ជាក់ថា ឈានចូលដល់សប្ដាហ៍ទី២៤ មែន តែនេះគឺជាការប្រកួតសប្ដាហ៍ទី ២៣ ប៉ុណ្ណោះសម្រាប់ Real Madrid ត្បិតពួកគេនៅមាន ១ប្រកួត ក្នុងដៃ សម្រាប់ធើ្វការប្រកួត៕ 

Real Betis 3-5 Real Madrid
Real Betis 3-5 Real Madrid
Real Betis 3-5 Real Madrid
Real Betis 3-5 Real Madrid
Real Betis 3-5 Real Madrid
Real Betis 3-5 Real Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]