ភ្នំពេញ៖ អ្នកនាង សុខសោម៉ាវត្តី ជាតារាសម្ដែង និងជាពិធីការិនីមួយរូបដែលកំពុង​ទាញ យកប្រជាប្រិយ យ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ត។

ដោយសារតែសមត្ថភាព សម្ដែង ភាពក្រមិចក្រមើម កាយវិការ ដែលពោរពេញ ដោយទេពកោសល្យក្នុងការដើរតួ មិនថា កម្សត់ កំប្លែង ឬជារឿងខ្មោចនោះទេ នាងលេងបានយ៉ាងសាកសម បែបនេះហើយបានជារាល់រឿងដែលនាងបានសម្ដែងទទូលបានការស្រលាញ់ ចូលចិត្ត និងគាំទ្រខ្លាំងមែនទែន ។

តែប៉ុន្មានម៉ោងមុន ប្រទះឃើញនាង បានសរសេរសារមួយ ដែលពេលនេះ នាងកំពុងកើតទុក្ខរឿងស្នេហា ឬក៏នាងមានបញ្ហាអ្វីផ្សេងបានជាតារាស្រីពូកែសម្ដីម្នាក់នេះជួបវិបត្តិស្នេហ៍ ទៅវិញ ។

ក្នុងនោះ នាងបានសរសេររៀបរាប់ថា « ស្រលាញ់គ្នាហើយ គេដឹងច្រើនគ្នាហើយ គេនិយាយថាពេលបែកគ្នាខ្មាស់ណាស់? ចុះម៉េចក៏ញ៉ុមគ្មានអារម្មណ៍ថាខ្មាស់ ? ព្រោះអ្វី? ព្រោះតែសាំ ? រឺក៏ឈឺខ្លាំងជាងខ្មាស់ ? »

ក្រោយពីនាងបានបង្ហោះសារនេះហើយ មានអ្នកគាំទ្រជាច្រើន បង្ហាញការបារម្ភ ដោយមិនចង់ឲ្យនាងគិត និងខ្វល់ខ្វាយច្រើនពេក៕ 

អ្នកនាង សុខសោម៉ាវត្តី
អ្នកនាង សុខសោម៉ាវត្តី
អ្នកនាង សុខសោម៉ាវត្តី
សារដែលនាងបានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី