ខេត្តព្រះសីហនុ៖ កាលពីយប់មិញនេះ តារាចម្រៀងប្រុសដែលកំពុងតែ លេចធ្លោនៅក្នុងស្រទាប់យុវវ័យ និងជាកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហ្សងមាស លោក ឆន សុវណ្ណរាជ នៅតែធ្វើរឿងមួយសម្រាប់អ្នកគាំទ្រ ទាំងកណ្តាលឆាក ដែលធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្ត និងរំភើបខ្លាំងមែនទែន។

ក្នុងនោះដែរ ដោយផ្អែកលើហ្វេសប៊ុកផេក របស់កំពូលតារាចម្រៀងរូបនេះ បានបង្ហោះរូបប៉ុន្មានសន្លឹក ដោយភ្ជាប់ជាមួយ Caption ថា៖ “ភ្លៀងមិនមែនជាឧបសគ្គក្នុងការជួបគ្នារបស់យើងឡើយ បងប្អូននៅកំពង់សោមទាំងអស់គ្នាសម្រាប់យប់នេះ អរគុណណាស់សម្រាប់ទឹកចិត្តស្រលាញ់គាំទ្រដែលនៅឈរទស្សនាការសម្តែងរបស់ខ្ញុំទាំងកណ្តាលភ្លៀងយ៉ាងខ្លាំង ស្រលាញ់បងប្អូនទាំងអស់គ្នា”។

យ៉ាងណាមិញ កាលពីយប់មិញ បើទោះជាមានភ្លៀងខ្លាំងទាំងដែលលោក សម្តែងក៏ដោយ ប៉ុន្តែលោក ឆន សុវណ្ណរាជ នៅតែប្រឹងច្រៀងរាំជាមួយ អ្នកគាំទ្រខ្លួន ដែលឈរចាំមើលនៅមុខឆាករហូតដល់ចប់ផងដែរ ហើយទង្វើនេះពិតជាធ្វើឲ្យអ្នកគាំទ្រ រំភើបចិត្តមិនអាចបំភ្លេចបាននោះទេ៕

លោក ឆន សុវណ្ណរាជ
លោក ឆន សុវណ្ណរាជ ច្រៀងទាំងភ្លៀង
លោក ឆន សុវណ្ណរាជ ច្រៀងទាំងភ្លៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ