ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ គ្រួសាររបស់អ្នកនាងគង់ សុជាតិ និងពិធីករដ៏មានឈ្មោះល្បីលោកជា វិបុល កាន់តែមានសុភមង្គលកាន់តែខ្លាំងឡើង ជាមួយនឹងកូនៗទាំងអស់របស់អ្នកគទាំងពីរ ស្អាត និងគួរឲ្យស្រលាញ់នោះ។

យ៉ាងណាមិញ នៅក្នុងការងារសិល្បៈ លោកជា វិបុលដែលជាស្វាមី និងឪពុកដ៏ល្អនោះ ពិតជាមមាញឹកខ្លាំងរកពេលសម្រាកគ្មាន ក៏ប៉ុន្តែលោកនៅតែផ្តល់ស្នាមញញឹម ជាមួយនឹងសុភមង្គលទៅឲ្យគ្រួសារជានិច្ច។

ជាក់ស្តែងកាលពីថ្មីនេះ កូនស្រីដែលកំពុងតែពេញរូបពេញរាងរបស់អ្នកនាងគង់ សុជាតិ បានបង្ហោះវីដេអូមួយ ជាមួយនឹងការរាំច្រៀងយ៉ាងសប្បាយរីករាយ តែនៅក្នុងនោះក៏ឃើញមានអ្នកនាង និងលោកជា វិបុល នោះបានបញ្ចេញក្បាច់រាំគួរឲ្យអស់សំណើចជាមួយនឹងកូនស្រីដែរ។

ក្រោយពីបានមើលវីដេអូនេះហើយ ទើបដឹងថាគ្រួសាររបស់អ្នកនាងពិតជាមានសុភមង្គល មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរមិនបានប្រកាន់ខ្លួនជាមនុស្សចាស់លេងជាមួយក្មេង និងបានបង្កើតភាពរីករាយជាមួយកូន មើលទៅពិតជាមានសុភមង្គលមែនទែន៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖   

អ្នកនាងគង់ សុជាតិ និងស្វាមី
អ្នកនាងគង់ សុជាតិ និងស្វាមី
គ្រួសារអ្នកនាង គង់ សុជាតិ
កូនស្រីអ្នកនាងគង់ សុជាតិ
គ្រួសារអ្នកនាងគង់ សុជាតិ ពេលបង្កើតភាពសប្បាយរីករាយជាមួយគ្នា
គ្រួសារអ្នកនាងគង់ សុជាតិ ពេលបង្កើតភាពសប្បាយរីករាយជាមួយគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ