ភ្នំពេញ៖ ប្រិយមិត្តអ្នកគាំទ្រ ជាច្រើនប្រាកដជាបានជ្រាប ពីទឹកដមសម្លេងរបស់ លោក ឆាយ វីរៈយុទ្ធ ដែលជាតារាចម្រៀងម្នាក់ អាចច្រៀងបទបែនគ្រប់យ៉ាងស្ថានភាព ។

ជាក់ស្ដែង កេរ្តិ៍ឈ្មោះរបស់ ម្ចាស់បទ «គេមិនស្រលាញ់យើងទេ» រូបនេះក៏កាន់តែមានប្រជាប្រិយភាព ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើទោះជារូបលោកបាន រៀបការមានគ្រួសារហើយក៏ដោយ។

ថ្មីៗនេះដែរ លោកបានចេញទៅសម្ដែងកម្មវិធីមួយ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គ្រាន់តែលោក ឆាយ វីរៈយុទ្ធ ច្រៀងចប់ភ្លាម ក៏មានហ្វេន អ្នកគាំទ្រជាច្រើន ទាំងចាស់ក្មេង នាំគ្នាចាំទទួលស្វាគមន៍ ក៏ដូចជាសុំថតជាមួយរូបលោក យ៉ាងកក់ក្ដៅទៀតផង នេះបើតាមវីដេអូខ្លី ដែលតារាប្រុសរូបនេះ បានបង្ហោះលើបណ្ដាញសង្គមរបស់ខ្លួន ។

ទិដ្ឋភាពនេះបានធ្វើឲ្យ ទស្សនិកជនជាច្រើន កើតក្ដីរំភើបជំនួសលោក ជាខ្លាំងព្រោះតែមិននឹកស្មានថា ទៅដល់ទីណាក៏តារាចម្រៀងរូបនេះ នៅតែមានអ្នកគាំទ្រ ជានិច្ច៕

ចង់ជ្រាប ច្បាស់ទស្សនាវីដេអូ ទាំងអស់គ្នា! 

លោក ឆាយ វីរៈយុទ្ធ
លោក ឆាយ វីរៈយុទ្ធ
លោក ឆាយ វីរៈយុទ្ធ
លោក ឆាយ វីរៈយុទ្ធ
ឆាយ វីរៈយុទ្ធ ត្រូវបានអ្នកគាំទ្រ ស្វាមគន៍យ៉ាងកក់ក្ដៅ
ឆាយ វីរៈយុទ្ធ ត្រូវបានអ្នកគាំទ្រ ស្វាមគន៍យ៉ាងកក់ក្ដៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ