អុីរ៉ង់៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ផ្ទុកអ្នកដំណើរសរុបប្រហែល ៦០ នាក់ បានធ្លាក់នៅបរិវេណជួរភ្នំ Zagros បន្ទាប់ពីចាកចេញ​ពីទីក្រុង Tehran ឆ្ពោះទៅកាន់ទីក្រុង Yasuj នៃប្រទេសអុីរ៉ង់ នាថ្ងៃអាទិត្យនេះ។

បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា យន្តហោះប្រភេទ ATR-72 ផ្ទុកអ្នកដំណើរចន្លោះពី ៥០ ទៅ ៦០ នាក់ គិតបញ្ចូលទាំងបុគ្គលិកបម្រើការលើយន្តហោះផងដែរ បានបាត់ពីប្រព័ន្ធរ៉ាដា ត្រឹមតែរយៈពេល ៥០ នាទីប៉ុណ្ណោះ បន្ទាប់ចាកចេញពីព្រលានយន្តហោះ តាមរយៈជើងហោះហើរ Iran Aseman Airlines។

សាក្សីនៅកន្លែងកើតហេតុ បានរាយការណ៍ថា ពួកគេបានប្រទះឃើញយន្តហោះមួយគ្រឿង កំពុងព្យាយាមចុះចតជាបន្ទាន់នៅលើវាលស្មៅ មុនដែលវាបានធ្លាក់។

គេមិនទាន់ដឹងថា មានអ្នកដំណើរណាម្នាក់ រស់រានមានជីវិតពីឧបទ្ទវហេតុនេះនៅឡើយទេ។ បច្ចុប្បន្នខាងក្រុមជួយសង្រ្គោះកំពុងដុតដៃដុតជើងធ្វើប្រតិបត្តិការ នៅកន្លែងកើតហេតុផងដែរ ៕ 

យន្តហោះប្រភេទ ATR-72 របស់ជើងហោះហើរ Iran Aseman Airlines
ជួរភ្នំ Zagros

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]