ហ្វីលីពីន៖ បុរសជនជាតិអង់គ្លេសម្នាក់ ត្រូវបានមហាជនខឹងសម្បារយ៉ាងខ្លាំង ក្រោយពីបានអនុញ្ញាតឲ្យភ្ញៀវទេសចរ ជិះសត្វក្របីទាំងស្រាតននោលគោក ខណៈដែលសត្វក្របី ត្រូវបានគេចាត់ទុកថាជា សត្វតំណាងឲ្យអត្តសញ្ញាណជាតិរបស់ប្រទេស​ហ្វីលីពីន។

លោក Liam Cox បានបើកអាជីវកម្មជិះក្របីកម្សាន្តលេង នៅលើកោះ Siargao ប្រទេស ហ្វីលីពីន ជាច្រើនឆ្នាំកន្លងមកហើយ។ 

ការជិះក្របីកម្សាន្ត
ការជិះក្របីកម្សាន្ត

កាលពីពេលថ្មីៗនេះ គាត់បានបង្ហោះរូបភាពមួយចំនួន នៅលើអុីនធឺណេត ដោយក្នុងរូបភាពទាំងនោះ គឺបង្ហាញអំពីភ្ញៀវទេសចរបរទេសកំពុងជិះសត្វក្របី ទាំងគ្មានសម្លៀកបំពាក់បិទបាំងរាងកាយ។ 

ភ្ញៀវទេសចរជិះក្របីស្រាត
ភ្ញៀវទេសចរជិះក្របីស្រាត

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចនៃប្រទេសហ្វីលីពីន បានកសាងសំណុំរឿងចោទប្រកាន់បុរសឈ្មោះ Liam Cox និងជនពាក់ព័ន្ធ ក្រោយមានការផ្ទុះកំហឹងពីសំណាក់មហាជន។ ទង្វើនេះ ត្រូវបានមហាជនចាត់ទុកថា កំពុងមាក់ងាយលើវប្បធម៌ ក៏ដូចជាអត្តសញ្ញាណជាតិរបស់ប្រទេសហ្វីលីពីនយ៉ាងធ្ងន់ធ្ងរ។

គួររម្លឹកដែរថា សត្វក្របីត្រូវបានអតីតប្រធាធិបតី ប្រទេសហ្វីលីពីន លោក Emilio Aguinaldo (កាន់តំណែង១៨៩៩ - ១៩០១) បានប្រកាសជាសារធាណៈ ថាជាសត្វ ដែលតំណាងឲ្យអត្តសញ្ញាណជាតិរបស់ខ្លួន។ 

លោក Emilio Aguinaldo
រូបតំណាង

លោក Liam Cox បានប្រាប់សារព័ត៌មានក្នុងស្រុកថា រូបគាត់ពិតជាសោកស្តាយយ៉ាងខ្លាំងចំពោះអ្វីដែលបានកើតឡើង ហើយគាត់ព្រមទាំងបានលុបចោលនូវរូបភាពដែលបានបង្ហោះនោះផងដែរ ក្រោយកើតមានប្រតិកម្មយ៉ាងខ្លាំងនៅលើបណ្តាញសង្គម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]