ភ្នំពេញ៖ ក្រុមហ៊ុន ស្មាតហ្វូនឈានមុខ លំដាប់ពិភពលោក Huawei ប្រចាំកម្ពុជា ប្រកាសទទួល កម្ម៉ង់ទុកមុន សម្រាប់ស្មាតហ្វូន ស៊េរីថ្មីពីរម៉ូដែល គឺ Huawei Prague (ប្រាក់) តម្លៃ ១៨៩ ដុល្លារ និង Huawei Y5 2017 តម្លៃ ១១៥ ដុល្លារ ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី ៥ រឺ ៧ ខែមីនា ឆ្នាំ២០១៨។  

ស្មាតហ្វូនស៊េរីថ្មី Huawei Prague
ស្មាតហ្វូនស៊េរីថ្មី Huawei Prague

អតិថិជន អាចកម្ម៉ង់ទុកមុន សម្រាប់ ស្មាតហ្វូនស៊េរីថ្មី Huawei Prague (189$) រឺ Huawei Y5 2017 (115$) ដោយគ្រាន់តែ អញ្ជើញទៅកាន់ហាង​លក់ទូរសព្ទដែលមានបុគ្គលិកលក់រឺ ស្លាកយីហោ Huawei ទូទាំងប្រទេស ដែលនៅជិតលោកអ្នកជាងគេ។ 

ស្មាតហ្វូនស៊េរីថ្មី Huawei Prague (ប្រាក់)

ស្មាតហ្វូនស៊េរីថ្មី Huawei Prague (ប្រាក់) គឺជាកំពូលស្មាតហ្វូន ប្រចាំឆ្នាំ ២០១៨ ដែលតួរត្រូវបានក្រាលដោយកញ្ចក់ រលើបរលោង ស្តើងស្រាល ជាមួយនឹងអេក្រង់ 5.2” FHD (1920 x 1080) ប្រើ CPU: Octa Core 2.1 Ghz, Kirin 655 មាន RAM 3GB និង​ ROM 16GB ស៊ីមពីរ ទ្រទ្រង់ 4G Network ។ 

ស្មាតហ្វូនស៊េរីថ្មី Huawei Prague (ប្រាក់)

Huawei Prague បំពាក់ដោយកាមេរ៉ាមុខ 8PM មានសមត្ថភាពផ្តិតយករូបភាព Selfie ច្បាស់ស្អាត ហើយនិងមានកាមេរ៉ាក្រោយ 12PM អាចផ្តិតយក រូបភាពបានច្បាស់ស្រស់ស្អាតល្អ មិនថានៅកន្លែងណា ទីណា និងពេលណា។ Huawei Prague (ប្រាក់) ភ្ជាប់ជាមួយនឹង Finger Print សម្រាប់ដោយសោរទូរសព្ទ ទំនើប រហ័សទាន់ចិត្ត ជាមួយនឹងកម្លាំងថាមពលថ្មធំ រហូតដល់ 3000mAh ប្រើអស់ចិត្ត តែមិនអស់ថ្ម។ ​

ចំណែកឯ ស្មាតហ្វូនស៊េរីថ្មី Huawei Y5 2017 វិញមាន មិនត្រឹមតែមានតម្លៃល្អ ១១៥ដុល្លារ នោះទេ ថែមទាំងមានរូបរាងស្អាតស្រាលស្តើង ជាមួយនឹង អេក្រង់ 5.0 inch HD Display ប្រើ CPU: 1.4GHz quad-cord មាន RAM 2GB និង​ ROM 16GB ស៊ីមពីរ ទ្រទ្រង់ 4G Network និងថាមពលថ្ម 3000mAh។ Huawei Y5 2017 បំពាក់ដោយកាមេរ៉ាមុខ 5PM មានសមត្ថភាពផ្តិតយករូបភាព Selfie ច្បាស់ស្អាត ហើយនិងមានកាមេរ៉ាក្រោយ 8PM អាចផ្តិតយក រូបភាពបានច្បាស់ស្រស់ស្អាតល្អ។

សម្រា​ប់ការកក់ទុកមុនឥឡូវនេះ Huawei Prague តម្លៃ ១៨៩ ដុល្លារ មានបន្ថែម Bluetooth Speaker ស្រ្គីនការពារ និង Free កញ្ចប់ស្មាតធំហ្មង ១២​សប្តាហ៍។ ចំណែកឯ សម្រាប់ ការកម្ម៉ង់ទុកមុន Huawei Y5 2017 តម្លៃ ១១៥​ដុល្លារ មានបន្ថែម ចានស្រាក់ ស្គ្រីនការពារ និង Free កញ្ចប់ស្មាតធំហ្មង ៤​សប្តាហ៍។

Huawei ទទួលបាន ចំណាត់ថ្នាក់លេខរៀងទី២៥ ជាម៉ាកមានតម្លៃបំផុតលំដាប់ពិភពប្រចាំឆ្នាំ ២០១៨ (Most Valuable Global Brands 2018)

Huawei ទទួលបាន ចំណាត់ថ្នាក់លេខរៀងទី២៥

សម្រាប់​ព័ត៌មានបន្ថែម
សូមចូលទៅកាន់៖​ http://consumer.huawei.com

សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖

Youtube link: www.youtube.com/c/HuaweiMobileKH 
អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង

Instagram link: www.instagram.com/huaweimobilekh 
លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75
Facebook: www.facebook.com/huaweimobilekh 
អ៊ីមែល៖ [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]