សៀមរាប៖ នេះរឿងមួយដែលមិនធ្លាប់ឃើញ​ និងលឺទេ ដែលធ្លាប់មានការប្រគំតន្ត្រីបែបរ៉ក រ៉ក ឯណាស្លៀកពាក់ចឹងនោះ។ ការប្រគំតន្ត្រីបែបរ៉ក រ៉ក គេស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ ចំណែកឯការប្រគំតន្ត្រីបែបរ៉ក រ៉ក របស់ភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង មានឈ្មោះថា BOOSTRONG ROCK ON FIRE TOUR CONCERT ដែលបានធ្វើឡើងនៅដីឡូត៍ចុងកៅស៊ូទីរួមខេត្តសៀមរាប កាលពីថ្ងៃទី ១៧​ កុម្ភៈនេះបែរជានាំគ្នាស្លៀកពាក់ឈុតបែបខូបូយយ៉ាងឡូយ ធ្វើឲ្យកក្រើកខេត្តសៀមរាបតែម្ដង។

កញ្ញា ឱក សុគន្ធកញ្ញា

យើងធ្លាប់តែឃើញការប្រគំតន្ត្រីបែបរ៉ក រ៉កនេះនៅប្រទេសគេមិនដែលបានឃើញនៅប្រទេសយើងទេ ហើយការស្លៀកពាក់ទៀតសោធ គឺគេនិយមស្លៀកពាក់ពណ៌ខ្មៅសុទ្ធសាធតែម្ដង។ ជាសំណាងសម្រាប់បងប្អូនខ្មែរយើងដែរ ដែល BOOSTRONG បានរៀបចំការប្រគំតន្ត្រីបែបរ៉ក រ៉ក សុទ្ធសាធមុនគេ ដើម្បីជាការផ្ដល់នូវភាពសប្បាយរីករាយក៏ដូចជាឲ្យបងប្អូនយើង ស្គាល់កាន់តែច្បាស់ថាអ្វីទៅជាតន្ត្រីរ៉ករ៉ក។ ក្នុងការប្រគំតន្ត្រីបែបរ៉ក រ៉កដ៏ធំអស្ចារ្យនេះនៅខេត្តសៀមរាបកាលពីថ្ងៃទី ១៧កន្លងទៅ គេឃើញមានក្រុមតារាចម្រៀង ដែលជំនាញខាងចង្វាក់រ៉ក ដូចជា កញ្ញា ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ កញ្ញា វី ឌីណែត លោក ហ្សូណូ និងលោក ឈិន រតនៈ សុទ្ធតែលេងស្តាយរ៉កថ្មីស្លៀកពាក់ខូបូយទាំងអស់គ្នា ធ្វើឲ្យបងប្អូនដែលទៅទស្សនាប្លែកភ្នែកចម្លែកអារម្មណ៍ បូករួមជាមួយការស្រែកច្រៀងចង្វាក់រ៉កផងនោះ រឹតតែជំរុញឲ្យពួកគាត់ហោរកញ្ច្រាវលោតរាំលេងតាមចង្វាក់រ៉ក យ៉ាងរីករាយក្រៃលែង។

បើតាមសម្ដីបងប្អូនអ្នកសៀមរាបដែលបានមកទស្សនាផ្ទាល់ បាននិយាយថាគាត់សប្បាយរីករាយណាស់ ហើយក៏សូមអរគុណដល់ ប៊ូសស្ត្រងដែលបានរៀបចំការប្រគំតន្ត្រីបែបរ៉ក រ៉កដ៏ធំអស្ចារ្យនេះឡើង៕

កញ្ញា ឱក សុគន្ធកញ្ញា
BOOSTRONG ROCK ON FIRE TOUR CONCERT
BOOSTRONG ROCK ON FIRE TOUR CONCERT
BOOSTRONG ROCK ON FIRE TOUR CONCERT
BOOSTRONG ROCK ON FIRE TOUR CONCERT
BOOSTRONG ROCK ON FIRE TOUR CONCERT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា