សៀមរាប៖ ពិតជាអស្ចារ្យមែនអាំងប៉ាវរបស់ ឱក សុគន្ធកញ្ញា ចូលឆ្នាំចិននេះបានធ្វើឲ្យបងប្អូនយើងនៅសៀមរាប សប្បាយហួសពីការរំពឹងទុកទៅទៀត។ តាមរយៈការប្រគំតន្ត្រីបែប រ៉ក រ៉កដ៏ធំអស្ចារ្យ BOOSTRONG ROCK ON FIRE TOUR CONCERT ដែលបានរៀបចំឡើងនៅថ្ងៃទី 17 កុម្ភៈ ក្នុងដីឡូត៍ចុងកៅស៊ូ ទីរួមខេត្តសៀមរាបគេឃើញថាពិតជាបានផ្ដល់នូវភាពសប្បាយរីករាយ ហោកញ្ច្រាវ បែបរ៉ក រ៉ក ប្លែកភ្នែក ចម្លែកអារម្មណ៍ មិនធ្លាប់បានទស្សនាពីមុនមកឡើយ ជាមួយការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនអ្នកខេត្តសៀមរាប យើងពេញមួយរាត្រី។

ឱក សុគន្ធកញ្ញា ក្នុងកម្មវិធី BOOSTRONG ROCK ON FIRE TOUR CONCERT

ការប្រគំតន្ត្រីនេះដែរ គេឃើញមានវត្តមានតារាចម្រៀង ដែលជំនាញខាងចង្វាក់រ៉កជាច្រើនរូបបានបង្ហាញទេពកោសល្យបែបរ៉ករៀងៗខ្លួន លើសពីនេះទៅទៀតស្រាប់តែលេចមុខកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ធ្វើឲ្យបងប្អូនយើងសប្បាយរីករាយ ស្រែកហោ លោតកញ្ច្រោលដោយមិនដឹងខ្លួន។ មិនធម្មតា ចង្វាក់រ៉ក របស់ កញ្ញា ឱក សុគន្ធកញ្ញា ដែលជាអាំងប៉ាវសម្រាប់ឆ្នាំថ្មីឆ្នាំចិននេះ តែមិនបានប៉ុន្មានផងស្រាប់តែលេចមុខលោក ហ្សូណូ មកម្នាក់ទៀតច្រៀងរួមគ្នាជាមួយ ឱកសុគន្ធកញ្ញា រឹតតែធ្វើឲ្យបងប្អូនយើងសប្បាយ លោតរាំ ចុះឡើង ចុះឡើងស្រែកច្រៀងតាមបទចម្រៀងរបស់កញ្ញា យ៉ាងពេញចិត្តក្រៃលែងភ្លេចមិនបានឡើយ។

បងប្អូនយើងដែលកំពុងតែសប្បាយរីករាយជាមួយ ឱក សុគន្ធកញ្ញា បានឲ្យដឹងថា គាត់ពេញចិត្តនឹងអាំងប៉ាវរបស់ ឱក សុគន្ធកញ្ញា ណាស់ ព្រោះវាជាកាប្រគំតន្ត្រីបែប រ៉ក រ៉ក ដែលគាត់មិនដែលបានឃើញ និងសប្បាយអស់ដៃចឹងទេពីមុនមក។ គាត់បានស្នើទៅភេសជ្ជៈប៉ូវកំលាំង BOOSTRONG ឲ្យនាំយកភាពសប្បាយៗប្លែកៗដូចនេះមកកាន់ខេត្តសៀមរាបលើកក្រោយទៀត។

ឱក សុគន្ធកញ្ញា ក្នុងកម្មវិធី BOOSTRONG ROCK ON FIRE TOUR CONCERT
ឱក សុគន្ធកញ្ញា ក្នុងកម្មវិធី BOOSTRONG ROCK ON FIRE TOUR CONCERT
ឱក សុគន្ធកញ្ញា ក្នុងកម្មវិធី BOOSTRONG ROCK ON FIRE TOUR CONCERT
ឱក សុគន្ធកញ្ញា ក្នុងកម្មវិធី BOOSTRONG ROCK ON FIRE TOUR CONCERT
ឱក សុគន្ធកញ្ញា ក្នុងកម្មវិធី BOOSTRONG ROCK ON FIRE TOUR CONCERT
ឱក សុគន្ធកញ្ញា ក្នុងកម្មវិធី BOOSTRONG ROCK ON FIRE TOUR CONCERT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា