ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវ​ជម្លោះ​រវាង​ប្តី​ប្រពន្ធ​បន្តិចបន្តួច​សោះ មិន​គួរ​ដាច់​ចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួន​ចោល​ប្រពន្ធ និង​កូន ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​៧​នាទី​យប់ ថ្ងៃ​ទី​១៦ ខែកុម្ភៈ​ស្ថិត​នៅ​ក្នុងភូមិ​ថ្លា​ត ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង​។

ជន​រង​គ្រោះ​ដែល​ចង​.​ក​ឈ្មោះ យ៉​ម សុ​ខឿន ហៅ​ណា​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជា​អ្នក​ហៅ​ម៉ូយ​ជិះ​រថយន្ត​នៅ​ក្នុងស្រុក​អន្លង់​វែង មាន​ប្រពន្ធ​ឈ្មោះ សត ស៊ី​ណា អាយុ​២៧​ឆ្នាំ ជា​មេផ្ទះ មានកូន​ប្រុស​ម្នាក់​ទើប​អាយុ​១​ខួប​កន្លះ រស់នៅ​ក្នុងភូមិ​-​កើតហេតុ​ខាងលើ​។

យោង​តាម​សម្តី​ក្រុម​គ្រួសារ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ និង​ប្រពន្ធ​ទាំង​២​នាក់​ចាប់តាំងពី​បាន​គ្នា​ជា​ប្តី​ប្រពន្ធ ដោយ​មិន​ដែល​កើត​មាន​ជម្លោះ​ឱ្យ​កត់សម្គាល់​នោះ​ទេ រហូត​មានកូន​ប្រុស​ម្នាក់ ។ ខណៈ​ពេល​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន ជន​រង​គ្រោះ​បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ ស្រាប់​តែ​ប្រពន្ធ​ស្តីបន្ទោស ហើយ​ប្តី​បាន​អង្វរ​សុំ​ទោស​ប្រពន្ធ​ដែរ តែ​ប្រពន្ធ​នៅ​តែ​ខឹង​ដោយ​មិន​និយាយ​រាប់រក ស្រាប់តែ​សម្រេចចិត្ត​យក​ខ្សែ​គោ​ចង​.​ក​ជាប់​នឹង​មែកឈើ​ខាងក្រោយ​ផ្ទះ​ប្រមាណ​ជា​៥០​ម៉ែត្រ​ស្លាប់​តែ​ម្តង ។

សមត្ថកិច្ច​ស្រុក​អន្លង់​វែង​ឱ្យ​ដឹង​ថា ក្រោយ​ពី​ក្រុម​គ្រួសារ​រាយការណ៍​មក​ថា មាន​ករណី​ចង​.​ក​ធ្វើ​អត្តឃាត សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យ​​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួន​ពិតប្រាកដ​មែន ក្រោយមក​សមត្ថកិច្ច​ក៏​ប្រគល់​សព​ទៅ​ឱ្យ​គ្រួសារ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕

ទីតាំងកើតហេតុ
ទិដ្ឋភាពបុណ្យសពជនរងគ្រោះ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]