រាជធានី​ភ្នំពេញ ៖ គួរ​ឱ្យ​អាណិត​ណាស់ កុមា​រា​ម្នាក់​អាយុ​១០​ឆ្នាំ​អង្គុយ​នៅ​កា​រ៉ា​ស​សាំង​សូ​គី​ម៉ិច ទី​ដែល​ងងឹត​មាន​មូស​មក​ចោមរោម​ខាំ​ឃើញ​ហើយ​ខ្លោចចិត្ត ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ប្រទះ​ឃើញ​កាលពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​កា​រ៉ា​ស​សាំង​សូ​គី​ម៉ិច ច្រមុះជ្រូក​ក្បាលថ្នល់ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

កុមា​រា​ខាងលើ​ឈ្មោះ ឆៃ ប៊ុ​ន​ឈី​ន អាយុ​១០​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្រុងព្រះសីហនុ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ឪពុក​មានឈ្មោះ ដាំ ដូង និង​ម្ដាយ​ឈ្មោះ យឹ​ម សុភា មាន​បងប្អូន​ចំនួន​៣​នាក់ ប្រុស​២ ស្រី​ម្នាក់ ហើយ​ខ្លួន​ជា​កូន​ទី​២ ។

កុមា​រា​កំសត់​បាន​បន្ត​ថា មូលហេតុ​ដែល​រូបគេ​ត្រូវ​បាន​ឪពុក​ម្តាយ​នាំ​ពី​ក្រុងព្រះសីហនុ​មក​ដល់​ភ្នំពេញ​រយៈពេល​៤​ថ្ងៃ​មក​ហើយ ហើយ​រូបគេ​ជា​កូន​ទី​២​ក្នុង​គ្រួសារ ។ ខណៈ​ពេល​ដែល​ឪពុក​ម្តាយ​ប្រើ​រូបគេ​ទៅ​ទិញ​ស្ករ​បាន​ប៊ី​ចេ​ង ឬ​ក៏​ទៅ​ទិញ​នេះ​បាន​នោះ ព្រោះ​ខួរក្បាល​របស់​គេ​មិនសូវ​ល្អ​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​មិន​ពេញចិត្ត ទើប​ឪពុក​ម្តាយ​នាំ​រូបគេ​ជិះ​រថយន្ត​តាក់ស៊ី​ពី​ក្រុងព្រះសីហនុ​មក​ភ្នំពេញ ចំណែក​បងប្អូន​គេ​២​នាក់​ទៀត​មិន​បាន​យក​មក​ទេ ។ ពេល​ជិះ​មក​ដល់​ចុះ​ពីលើ​រថយន្ត​នោះ គាត់​បាន​ឲ្យ​រូបគេ​ដើរ​ពី​ខាង​មុខ លុះ​ពេល​ដើរ​បាន​បន្តិច ស្រាប់តែ​បាត់​ឪពុក​ម្តាយរ​កលែង​ឃើញ​តែ​ម្តង រូបគេ​ចេះ​តែ​ដើរ​សុំ​អី​គេ​ហូប យប់​កន្លែង​ណា​ដេក​កន្លែង​នោះ​។

សមត្ថកិច្ច​បាន​ប្រាប់​ថា បន្ទាប់​ពី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​កុមា​រា​ខាងលើ​អង្គុយ​យំ និង​មាន​មូស​រោម​ខាំ​ពេញ​ខ្លួន​ទាំង​យប់​អធ្រាត្រ​បែប​នេះ ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​ក៏​ចុះ​ទៅ​សួរនាំ ទើប​ដឹង​ថា កុមា​រា​ដ៏​កំសត់​ត្រូវ​បាន​ឪពុក​ម្តាយ​យក​បោះបង់​ចោល ហើយ​បច្ចុប្បន្ន​នេះ​សមត្ថកិច្ច​ក៏​បាន​ដឹក​យក​ទៅ​សម្រាក​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ ៕

គួរ​ឱ្យ​អាណិត​ណាស់ កុមា​រា​ម្នាក់​អាយុ​១០​ឆ្នាំ​អង្គុយ​នៅ​កា​រ៉ា​ស​សាំង​
គួរ​ឱ្យ​អាណិត​ណាស់ កុមា​រា​ម្នាក់​អាយុ​១០​ឆ្នាំ​អង្គុយ​នៅ​កា​រ៉ា​ស​សាំង​
គួរ​ឱ្យ​អាណិត​ណាស់ កុមា​រា​ម្នាក់​អាយុ​១០​ឆ្នាំ​អង្គុយ​នៅ​កា​រ៉ា​ស​សាំង​
គួរ​ឱ្យ​អាណិត​ណាស់ កុមា​រា​ម្នាក់​អាយុ​១០​ឆ្នាំ​អង្គុយ​នៅ​កា​រ៉ា​ស​សាំង​
គួរ​ឱ្យ​អាណិត​ណាស់ កុមា​រា​ម្នាក់​អាយុ​១០​ឆ្នាំ​អង្គុយ​នៅ​កា​រ៉ា​ស​សាំង​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]