សៀមរាប៖ តារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្មរស្មីហង្សមាស ដែលនិយមលេងស្ទីលបែបកូរ៉េ លោក Step ពីមួយថ្ងៃទៅមួយថ្ងៃហាក់កំពុងតែមានសន្ទុះប្រជាប្រិយភាពពីមហាជនខ្លាំង ចាប់តាំងពីលោកបានចាប់ដៃគូចម្រៀង ជាមួយកញ្ញា រ៉េត ស៊ូហ្សាណា។

ដោយឡែក កាលពីថ្មីៗនេះ លោក Step បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លូន នៅខេត្តសៀមរាប ភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយស្ងាត់ៗ ស្រាប់តែលោកបង្ហាញខ្លួននៅប្រាសាទអង្គវត្ត នៅថ្ងៃចូលឆ្នាំចិន ដែលធ្វើឲ្យអ្នកគាំទ្រលោកជាច្រើននៅទីនោះ ចោមរោមថតរូបជាមួយ។

យ៉ាងណាមិញ នេះគឺជាលើកទីមួយហើយ ដែលគេឃើញតារាវ័យក្មេងរូបនេះ បង្ហាញខ្លួនជាសាធារណៈ ដើរលេងលក្ខណៈឯកជនបែបនេះ ។ ទោះជាយ៉ាងណាក្តី អ្នកគាំទ្រមិនតិចនាក់នោះទេ ដែលរំភើបចិត្ត ពេលដែលបានជួបលោកនៅខាងក្រៅដូច្នេះ៕

លោក Step
លោក Step
លោក Step
អ្នកគាំទ្រចោមរោមថតលោក Step
អ្នកគាំទ្រចោមរោមថតលោក Step

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

STEP