លោក តារាដេវ៉ិល (Daradevil Ian Brown) ២៩ឆ្នាំ បានបញ្ចេញសមត្ថភាពដ៏គួរឲ្យខ្លាច ដោយលេបដាវ២តាមមាត់ចូលទៅបំពង់ក ហើយអាចទ្រាំបាន ១៣វីនាទី ដែលជារយៈពេលដ៏យូរបំផុត ដែលគ្មាននរណាម្នាក់ធ្លាប់ធ្វើបាន។

លោក តារាដេវ៉ិល បានវឹកហាត់ការលេបដាវនេះ ៤០ដងក្នុងមួយថ្ងៃ ហើយគាត់បាននិយាយថា ដំបូងគាត់រៀនលេបដាវ ដែលមានរាងកោងនេះ បន្តិចម្ដងៗរហូតបានសំរេច។ នៅពេលខ្លះមិត្តស្រីរបស់គាត់ អង្គុយទស្សនានូវអំពើ ដ៏ឆ្កូតៗរបស់គាត់ ដែលលេបដាវនៅមុខរបស់នាង។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមកំុសាកល្បងនៅផ្ទះ៖

 

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]