ភ្នំពេញ៖ បន្ទាប់ពីកម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol ដំណើរការពីមួយសប្តាហ៍ទៅមួយសប្តាហ៍ វគ្គ Live Show សប្តាហ៍ទី២ ក៏បានមកដល់ កាលពីយប់ថ្ងៃសុក្រ ម្សិលមិញនេះ។

បេក្ខជន និងបេក្ខនារីដែលបានមកដល់វគ្គដ៏អស្ចារ្យនេះ សុទ្ធសឹងតែបានឆ្លងកាត់វិញ្ញាសារ ដ៏ស្វិតស្វាញ រួមនឹងសមត្ថភាពខ្ពស់រៀងៗខ្លួន។

ក្នុងចំណោមបេក្ខជន និងបេក្ខនារី ដែលមានទឹកដមសំឡេងជាច្រើនរូប ក្នុងនោះបេក្ខនារី ញឹម សួនសោភាទេពី ក៏បានទាក់ទាញចំណាប់អារម្មណ៍ និងឆក់យកបេះដូងពីគណៈកម្មការទាំង ៤រូប រួមទាំងទស្សនិកជនយ៉ាងខ្លាំង មិនចាញ់បេក្ខជន-បេក្ខនារី ដទៃទៀតឡើយ តាមរយៈការបកស្រាយចម្រៀងមួយបទ ដែលមានចំណងជើងថា «ក្រមុំខ្ញុំអ្នកណាសង» ដែលជាសំនៀងដើមរបស់អ្នកស្រី សុង សេងហ៊ន

សោភាទេពី ពិតជាធ្វើបានល្អមែនទែន នៅក្នុងវគ្គ Live Show សប្តាហ៍ទី២ នេះ ដោយការបកស្រាយចម្រៀង ពោរពេញដោយទឹកដមសម្លេង ជាពិសេស ជាមួយនឹងកាយវិការ ដ៏ក្រមិចក្រមើមគួរឲ្យស្រលាញ់ ទាក់ទាញខ្លាំងបំផុត។

ជាពិសេស នៅវគ្គប្រកាសលទ្ធផល ទេពី ក៏ទទួលបានសម្លេងបោះឆ្នោតគាំទ្រច្រើនផងដែរ ពីសំណាក់ទស្សនិកជន ដែលអាចធ្វើឲ្យបេក្ខនារីរូបនេះ មានឱកាសបន្តទៅកាន់វគ្គ Live Show នៅសប្តាហ៍ក្រោយទៀតផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖ 

ញឹម សួនសោភាទេពី
ញឹម សួនសោភាទេពី
ញឹម សួនសោភាទេពី
ញឹម សួនសោភាទេពី
ញឹម សួនសោភាទេពី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ញឹម សួនសោភាទេពី