ភ្នំពេញ៖ ការតាមដានរបស់ទស្សនិកជនទូទៅ សម្រាប់កម្មវិធី Cambodian Idol រដូវកាលទី៣នេះ បានឈានមកដល់វគ្គ Live Show សប្តាហ៍ទី ២ ហើយ កាលពីយប់មិញ។

ដោយនៅក្នុងនោះផងដែរ ក៏មានបេក្ខជន-បេក្ខនារីសរុបទាំងអស់ចំនួន ១១ រូប បានចេញមកបង្ហាញសមត្ថភាពរបស់ខ្លួន ម្នាក់ម្តងៗ នៅលើឆាកប្រលងដ៏ធំ របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស។

ជាក់ស្តែង យើងក៏ឃើញអតីតម្ចាស់ជ័យលាភីផ្កាយរះក្នុងសួន កញ្ញា ចែម ស្រីល័ក្ខ ក៏បានបកស្រាយនូវចម្រៀងមួយបទ ដែលជាបទមរតកដើម ក្រោមចំណងជើងថា «ថ្ពាល់សំណល់» យ៉ាងពីរោះ និងស្រទន់តែម្តង។

ដោយវិញ្ញាសារ នៅក្នុងសប្តាហ៍នេះ ហាក់ដូចជាត្រូវនឹងសម្លេងរបស់បេក្ខនារី ចែម ស្រីល័ក្ខ យ៉ាងខ្លាំង ខុសប្លែកពីសប្តាហ៍មុនៗកន្លងមក។

ហើយទីបំផុតបេក្ខនារីរូបនេះ នៅតែអាចរក្សាបាននូវប្រជាប្រិយភាព និងភាពជោគជ័យដដែល ដើម្បីឆ្ពោះទៅកាន់ការប្រលងចម្រៀងនៅក្នុងវគ្គ Live Show សប្តាហ៍ទី៣ បន្ទាប់ទៀតផងដែរ។

រីករាយទស្សនាវីដេអូបកស្រាយបទចម្រៀងរបស់បេក្ខនារី ចែម ស្រីល័ក្ខ ដូចខាងក្រោមនេះដោយមេត្រី៖  

បេក្ខនារី ចែម ស្រីល័ក្ខ
បេក្ខនារី ចែម ស្រីល័ក្ខ
បេក្ខនារី ចែម ស្រីល័ក្ខ
បេក្ខនារី ចែម ស្រីល័ក្ខ ពេលបញ្ចេញសមត្ថភាពច្រៀង កាលពីយប់មិញ
បេក្ខនារី ចែម ស្រីល័ក្ខ ពេលបញ្ចេញសមត្ថភាពច្រៀង កាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចែម ស្រីល័ក្ខ