ភ្នែកក្រហម ជាទូទៅវាកើតឡើង ដោយសារតែ ការគេងមិនគ្រប់គ្រាន់ ការទទួលទានគ្រឿងស្រវឹង ការជក់បារី ការពាក់លែនភ្នែករយៈពេលយូរ (Contact Lenses) ការត្រដុស ឬញីភ្នែកខ្លាំងពេក ការបញ្ចេញជាតិអីុដ្រាមីន (Histamine) បញ្ហាជំងឺផ្តាសាយ និងគ្រុនក្តៅជាដើម។

គួរបញ្ចាក់ផងដែរថា បើទោះបីជាវាមិនមានផលប៉ះពាល់ ឬធ្វើឲ្យឈឺចាប់ខ្លាំង ប៉ុន្តែប្រសិនបើអ្នកមិនប្រញាប់ធ្វើការព្យាបាល ឬទុកឲ្យវានៅរ៉ាំរ៉ៃរយៈពេលយូរ នោះវាអាចនាំឲ្យក្លាយជាបញ្ហាធ្ងន់ធ្ងរ ធ្វើឲ្យភ្នែករបស់អ្នកមើលលែងឃើញ ឬហៅថាខ្វាក់តែម្តង។

រូបភាពតំណាង

បើដូចនេះអ្នកត្រូវធ្វើការព្យាបាល ឲ្យបានឆាប់រហ័ស តាមរយៈមធ្យោបាយមួយចំនួនដូចខាងក្រោមនេះ‌៖

១/ ប្រើកន្សែងត្រជាក់

ភ្នែកក្រហម ភាគច្រើនវាមានអាការហើម ហេតុនេះអ្នកអាចយកកន្សែងដែលត្រជាក់ដាក់ (យកកន្សែងស្តើងល្មម រុំជាមួយនឹងដុំទឹកកកចំនួនសមរម្យ) ស្អំត្រង់ភ្នែកដែលរងផលប៉ះពាល់ រៀងរាល់មួយម៉ោងម្តង ដើម្បីកាត់បន្ថយការហើម។

២/ ប្រើកន្សែង ឬក្រណាត់ជាមួយនឹងទឹកក្តៅឧណ្ហៗ

ជួនកាលភ្នែករបស់អ្នកឡើងក្រហម ដោយសារតែ កើតមានពពែភ្នែក ឬហៅថាពពែឆ្កែ ដូច្នេះអ្នកត្រូវព្យាបាលវាជាមុនសិន ទើបអាការក្រហមភ្នែក អាចជាសះស្បើយទៅតាមនោះផងដែរ។

វិធីអនុវត្តន៍៖

• អ្នកត្រូវយកកូនកន្សែង ឬកូនក្រណាត់ស្អាតតូចល្មម ជ្រលក់នៅក្នុងទឹកក្តៅឧណ្ហៗ បន្ទាប់មកដាក់វាស្អំ នៅកន្លែងដែលរងប៉ះពាល់នោះ

• អ្នកអាចធ្វើរបៀបនេះ ៣ ទៅ ៤ដង ក្នុងមួយថ្ងៃ

• ប៉ុន្តែហាមដាច់ខាត កុំព្យាឈាមច្របាច់តំបន់ដែលវាឡើងប៉ោងនោះ ព្រោះវាអាចធ្វើឲ្យមានការលាកនៅតំបន់ដែលនៅជុំវិញ។ 

រូបភាពតំណាង

៣/ ដំឡូងបារំាង

ដំឡូងបារាំង មានគុណសម្បត្តិក្នុងការព្យាបាល និងកាត់បន្ថយការរលាកបានយ៉ាងមានប្រសិទ្ធភាព។

វិធីអនុវត្តន៍៖

• កូសដំឡូងបារាំងឲ្យវាហ្មត់ រួចដាក់វានៅជុំវិញភ្នែករយៈពេល ៣យប់ជាប់ៗគ្នា ដើម្បីទទួលបានប្រសិទ្ធភាព ក្នុងការបំបាត់បញ្ហាភ្នែកក្រហម។

៤/ ទឹកខ្មេះប៉ោម

វិធីអនុវត្តន៍៖

• ជាដំបូងអ្នកត្រូវលាយទឹកខ្មេះប៉ោមចំនួន ១ស្លាបព្រាបាយ ជាមួយនឹងទឹកចំនួន ១កូនពែង បន្ទាប់មកដាក់ទឹកដែលលាយរួច ឲ្យប៉ះទៅនឹងភ្នែក ចំនួន៣ដងក្នុងមួយថ្ងៃ។

វិធីអនុវត្តន៍ទី២៖

• ជាមួយគ្នានេះផងដែរ អ្នកក៏អាចយកទឹកត្រជាក់ ដាក់ឲ្យប៉ះទៅនឹងភ្នែកឲ្យបានច្រើនដង តាមដែលអ្នកអាចធ្វើបាន ដើម្បីបំបាត់ការរមាស់ និងភ្នែកក្រហមដែលបណ្តាលមកពីអាល្លែកហ្ស៊ី។

រូបភាពតំណាង

៥/ ទទួលទានទឹកឲ្យបានច្រើន

ការខ្វះជាតិទឹក ក៏អាចបណា្ខលឱ្យមាន បញ្ហាភ្នែកក្រហម និងហើមបានផងដែរ។ ហេតុនេះ វិធីព្យាបាលដ៏ល្អ គឺត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសំណើមក្នុងភ្នែកក៏ដូចជាបំបាត់ភ្នែកក្រហម និងធ្វើឲ្យមានសុខភាពល្អបានទៀតផង។

៦/ ត្រសក់

ត្រសក់មានអត្ថប្រយោជន៍ជាច្រើន ជាពិសេស វាអាចជួយព្យាបាលបញ្ហាភ្នែកក្រហមនេះតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ ត្រសក់ថែមទាំងអាចកម្ចាត់រវង្វង់ភ្នែកខ្មៅ និងការពារប្រឆាំងទៅនឹងការរលាកទៀតផង។

វិធីអនុវត្តន៍៖

• អ្នកត្រូវយកត្រសក់ដែលត្រជាក់ រួចចិតវាជាចំណិតស្តើងល្មម រួចដាក់វានៅលើត្របកភ្នែករយៈពេល ២០នាទីជាការស្រេច ៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]