ភ្នំពេញ៖ កម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol ជាកម្មវិធីដែលមានអ្នកទស្សនាជាច្រើន និងទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់មហាជន និងបងប្អូនប្រិយមិត្ត។

យ៉ាងណាមិញ កាលពីយប់មិញនេះ Cambodian Idol រដូវកាលទី៣ ក៏បានឈានមកដល់វគ្គ Live Show សប្តាហ៍ទី២ ហើយដែរ ដែលនៅសល់តែបេក្ខជន និងបេក្ខនារី ចំនួន ១១រូបប៉ុណ្ណោះ ដែលត្រូវប្រកួតប្រជែងគ្នា ដើម្បីមានឱកាសឆ្លងទៅវគ្គជាបន្ត។

ក្នុងនោះ បេក្ខនារីវ័យក្មេង អាយុទើបតែ ១៦ឆ្នាំ លីន សោម៉ា នាងបានបង្ហាញសមត្ថភាពច្រៀង យ៉ាងស្រទន់ និងការដាក់មនោសញ្ចេតនា បានយ៉ាងល្អបំផុត ជាមួយនឹងបទចម្រៀងមួយបទ ដែលមានចំណងជើងថា «ដល់វេលាត្រូវសារភាព» ។

ក្រោយពីបកស្រាយចប់ សោម៉ា ទទួលបាននូវស្នូរទះដៃ និងការគាំទ្រខ្លាំងមែនទែន ពីប្រិយមិត្តបងប្អូន ដែលទស្សនាផ្ទាល់នៅស្ទូឌីយ៉ូ របស់ស្ថានីយទូរទស្សន៍ហង្សមាស។

ជាពិសេស នៅវគ្គប្រកាសលទ្ធផល សោម៉ា ក៏ទទួលបានសម្លេងបោះឆ្នោតគាំទ្រច្រើនផងដែរ ពីសំណាក់ទស្សនិកជន ដែលអាចធ្វើឲ្យក្មេងតូចរូបនេះ មានឱកាសបន្តទៅកាន់វគ្គ Live Show នៅសប្តាហ៍ក្រោយទៀតផងដែរ ៕

ចង់ជ្រាបច្បាស់តោះទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា! 

បេក្ខនារី លីន សោម៉ា
បេក្ខនារី លីន សោម៉ា
បេក្ខនារី លីន សោម៉ា
បេក្ខនារី លីន សោម៉ា
បេក្ខនារី លីន សោម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លីន សោម៉ា