បញ្ហាស្អុយជើងនេះ វាក្លាយជារឿងអាម៉ាស់មុខមួយដែលធ្វើឱ្យអ្នកខ្មាសគេ ឬបាក់មុខបាន និយាយរួមដើរកាត់មុខគេមិនបាន ជះចំហាយអាក្រក់ពីជើងតែម្តង រហូតអ្នកខ្លះអាចភាន់ច្រលំថា បណ្តាលមកពីស្អុយស្រោមជើង ឬស្បែកជើងជាដើម។

ការកើតមានអាការស្អុយជើងនេះ ក៏អាចបណ្តាលមកពីមេរោគបាក់តេរី ការបែកញើស ការពាក់ស្រោមជើង ឬស្បែកជើងហប់ៗតឹងណែនពេកផងដែរ។ ហើយបញ្ហានឹងកាន់តែធ្ងន់ធ្ងរឡើង ប្រសិនជាជួបប្រទះការបែកញើសជើង រាល់ពេលរដូវក្តៅថែមទៀតនោះ។

ពេលនេះមិនបាច់បារម្ភទេ ប្រើរបស់ធម្មជាតិងាយៗតែប៉ុន្មានមុខដូចខាងក្រោមនេះ ប្រាកដជាអាចបំបាត់ក្លិនជើង ថែមទាំងការពារការបែកញើសប្រអប់ជើងផងដែរ៖

បញ្ហាស្អុយជើងនេះ វាក្លាយជារឿងអាម៉ាស់មុខមួយ

១.ទឹកខ្មេះ

ទឹកខ្មេះ មានសារធាតុដែលអាចកម្ចាត់ និងសម្លាប់មេរោគបាក់តេរីដែលទុំនៅលើជើងរបស់បាន។

ការអនុវត្ត

- ចាក់ទឹកខ្មេះ ១ភាគ លាយជាមួយនឹងទឹកស្អាត ២ភាគ រួចធ្វើការត្រាំជើងរបស់អ្នកក្នុងទឹកនោះ ប្រមាណជា ៣០នាទី

- អ្នកអាចអនុវត្តវិធីបែបនេះម្តងក្នុងមួយថ្ងៃ ត្រឹមតែ១សប្តាហ៍បញ្ហាស្អុយជើងនឹងរសាត់ទៅបាត់ជាមិនខាន។

ទឹកខ្មេះ មានសារធាតុដែលអាចកម្ចាត់ និងសម្លាប់មេរោគបាក់តេរីដែលទុំនៅលើជើង

២. ប្រេងធម្មជាតិ (Essential Oils)

ប្រេងធម្មជាតិ មិនត្រឹមតែល្អសម្រាប់ការថែទាំរូបសម្រស់ និងផ្ទៃមុខនោះទេ តែវាក៏អាចកម្ចាត់ និងធ្វើការប្រឆាំងនឹងមេរោគបាក់តេរី នៅលើស្បែកបានផងដែរ ជាពិសេស គឺបំបាត់បញ្ហាស្អុយជើង។

ការអនុវត្ត

- អ្នកអាចរកទិញប្រេងធម្មជាតិ បាននៅរាល់ផ្សារទំនើប (Essential Oils) ហើយចាក់ប្រេងប្រមាណជា ៨ ទៅ១០ ដំណក់ ចូលទៅក្នុងទឹកក្តៅឧណ្ហៗកន្លះធុងត្រាំ

- បន្ទាប់មកធ្វើការត្រាំជើងរបស់អ្នក នៅក្នុងទឹកនេះ ឱ្យបាន ៣០នាទី។ (ក្នុងករណីគ្មានប្រេងធម្មជាតិនេះទេ អ្នកអាចប្រើប្រេងផ្សេងៗ ដែលមានប្រយោជន៍ក៏បាន)

- អ្នកអាចអនុវត្តវិធីបែបនេះ មួយសប្តាហ៍ ២ ទៅ៣ដងជាការស្រេច។

ប្រេងធម្មជាតិ (Essential Oils) ធ្វើការប្រឆាំងនឹងមេរោគបាក់តេរីនៅលើស្បែក

៣. ម្សៅមេនំប៉័ង ឬម្សៅសូដា (Baking Soda)

ម្សៅមេនំប៉័ង ឬម្សៅសូដា (Baking Soda) មានជាតិ Sodium bicarbonate ដែលត្រូវបានគេយកមកប្រើប្រាស់ សម្រាប់ថែរក្សាសម្រស់ បានច្រើនយ៉ាង តែវាក៏អាចជួយកម្ចាត់មេរោគបាក់តេរី និងបំបាត់ក្លិនស្អុយ នៅត្រង់ប្រអប់ជើងបានផងដែរ។

ការអនុវត្ត

- លាយម្សៅមេនំប៉័ង ឬម្សៅសូដា ១ស្លាបព្រាបាយ លាយជាមួយនឹងទឹកស្អាត ១លីត្រ

- បន្ទាប់មកធ្វើការត្រាំជើងរបស់អ្នក នៅក្នុងទឹកដែលលាយរួចនោះ ឱ្យបាន ២០នាទី

- គួរតែអនុវត្តវិធីបែបនេះ មួយថ្ងៃម្តង ជារៀងរាល់ថ្ងៃ រយៈពេលមួយសប្តាហ៍ពេញ បញ្ហាស្អុយជើងនឹងបាត់អស់ជាមិនខាន។

ម្សៅមេនំប៉័ង ឬម្សៅសូដា (Baking Soda) កម្ចាត់មេរោគបាក់តេរី និងបំបាត់ក្លិនស្អុយនៅត្រង់ប្រអប់ជើង

៤. តែខ្មៅ (Black Tea)

តែខ្មៅ មានសារធាតុ Tannic Acid ដែលអាចជួយកម្ចាត់ មេរោគបាក់តេរីលើស្បែក កម្ចាត់ក្លិនប្រអប់ជើង និងការពារការបែកញើសជើង បានថែមទៀតផង។

ការអនុវត្ត

- ដាំទឹក ៣ពែង រួចដាក់កញ្ចប់តែខ្មៅ ២កញ្ចប់ ឆុងចូលទៅ (តែខ្មៅ Black Tea អាចរកបាននៅផ្សារទំនើបនានា) រហូតវាចេញជាតិតែអស់

- បន្ទាប់មកយកទឹកតែនេះ មកលាយជាមួយនឹងទឹកស្អាតកន្លះធុង

- ជាចុងក្រោយធ្វើការត្រាំជើងនៅក្នុងទឹកនេះ ឱ្យបានរយៈពេល ២០នាទី

- អ្នកគួរតែអនុវត្តវិធីបែបនេះ មួយថ្ងៃម្តង ជារៀងរាល់ថ្ងៃឱ្យគ្រប់មួយអាទិត្យ ក្លិនប្រអប់ជើងនឹងបាត់អស់ជាមិនខាន។

តែខ្មៅ មានសារធាតុ Tannic Acid ដែលអាចជួយកម្ចាត់មេរោគបាក់តេរីលើស្បែក កម្ចាត់ក្លិនប្រអប់ជើង

៥. ទឹកក្រូចឆ្មារសម្បកលឿង (Lemon)

ទឹកក្រូចឆ្មារសម្បកលឿង មានជាតិអាស៊ីតពីធម្មជាតិ ដែលអាចកម្ចាត់ក្លិនប្រអប់ជើង ថែមទាំងកាត់បន្ថយការបែកញើសជើងផងដែរ។

ការអនុវត្ត

- យកក្រូចឆ្មារសម្បកលឿងមួយផ្លែ ច្របាច់យកទឹក (អ្នកអាចរកទិញក្រូចឆ្មារសម្បកលឿង Lemon នៅរាល់ផ្សារទំនើបបានដោយងាយ)

- លាយទឹកក្រូចឆ្មារសម្បកលឿងនេះ ជាមួយនឹងទឹកក្តៅឧណ្ហៗមួយធុងតូចល្មម រួចធ្វើការត្រាំជើងឱ្យបាន ២០នាទី

- អ្នកអាចអនុវត្តវិធីបែបនេះឱ្យបាន ២ ទៅ៣ដងក្នុងមួយសប្តាហ៍បញ្ហាក្លិនជើង និងបែកញើសជើងនឹងបាត់អស់ជាមិនខាន៕  

ទឹកក្រូចឆ្មារសម្បកលឿង មានជាតិអាស៊ីតពីធម្មជាតិ ដែលអាចកម្ចាត់ក្លិនប្រអប់ជើង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]