ភ្នំពេញ៖ តារាសម្តែងទាំងពីរដួង គឺ Mai Davika និង កញ្ញា Toey Jarinporn ជាតារាដែលកំពុងតែមានភាពលេចធ្លោ និងភាពល្បីល្បាញខ្លាំង ពីសំណាក់អ្នកគាំទ្រជាច្រើន ក្នុងចំណោមតារាល្បីៗប្រចាំប្រទេស។

ដោយឡែក ទោះបីជា Toey Jarinporn មានវ័យក្មេងជា Mai Davika ក៏ពិតមែន ប៉ុន្តែទេពកោសល្យក្នុងការសម្តែងរបស់នាង មិនចាញ់គ្នាប៉ុន្មាននោះឡើយ។ ជាពិសេស ពួកគេទាំងពីរ ក៏មមាញឹកក្នុងការបង្ហាញខ្លួន ក្នុងកម្មវិធីល្បីៗតូចធំ សឹងតែដកឃ្លាមិនរួចទៀតផង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ស្រាប់តែប្រទះឃើញ កញ្ញា Toey Jarinporn បានបង្ហាញខ្លួនជាមួយនឹងឈុតពណ៍ស ពងជីងចក់ ដែលជាឈុតមួយ កញ្ញា Mai Davika ទើបតែធ្លាប់បានស្លៀកបង្ហាញ ល្បីពេញបណ្តាញសង្គម អីុនស្តារក្រាម ជាហេតុធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ទៅលើ កញ្ញា Toey Jarinporn ។

យ៉ាងណាមិញ ដោយសារតែ អ្នកទាំងពីរស្លៀករ៉ូបតែមួយដូចគ្នាពេក ទស្សនិកជនជាច្រើនឃើញហើយក៏អត់ទ្រាំសរសើរមិនបាន ទោះបីជា Toey Jarinporn មានរាងតូចល្អិត ប៉ុន្តែនាងស្លៀករ៉ូបនេះ ស្អាតសមមិនចាញ់ Davika ប៉ុន្មានទេ ៕ 

ទស្សនារូបភាពខាងក្រោម៖ 

Toey Jarinporn
Mai Davika
Toey Jarinporn
Mai Davika

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]