ស្ត្រីដែលចូលដល់វ័យមួយ ដែលគេហៅថាវ័យចំណាស់អស់រដូវ ភាគច្រើនកើតមានឡើង នៅអំឡុងវ័យមានអាយុចាប់ពីជាង ៤០ឆ្នាំឡើងទៅ ទៅដល់ជាង ៥០ឆ្នាំ តែក្នុងករណីខ្លះ ក៏មានស្ត្រីមានវ័យខ្ទង់ជាង ៣០ឆ្នាំអាចនឹងអស់រដូវមុនពេលកំណត់ផងដែរ។

ការអស់រដូវទាំងស្រុងនៅក្នុងជីវិត ប្រហែលជាអាចធ្វើឱ្យមានស្ត្រីមួយចំនួនសប្បាយចិត្ត ដោយមិនបាច់ខ្វល់ ឬមានផលពិបាករាល់ពេល មករដូវរំខានសុខភាព និងផ្លូវអារម្មណ៍ ជាពិសេស មិនបាច់ពិបាកបង្ការ និងវិធីពន្យារកំណើតដោយសារតែរាងកាយលែងផលិតស៊ុតបង្កកំណើត។ តែក៏អាចធ្វើឱ្យស្ត្រីមានបញ្ហាប្រឈមមួយចំនួនផងដែរ រួមទាំងរឿងមួយចំនួន ដែលអ្នកត្រូវតែយល់ដឹងបន្ថែម។

ដូច្នេះ មកតាមដានថាតើ ស្ត្រីដល់វ័យជិតអស់រដូវនឹងជួបរោគសញ្ញា រួមទាំងផលវិបាកអ្វីខ្លះដូចខាងក្រោមនេះ៖

# នៅតែអាចមានផ្ទៃពោះ

ស្ត្រីដែលដល់វ័យ ដែលអ្នកសង្ស័យថា ជិតលែងមានរដូវកុំទាន់អាលត្រេកអរឱ្យសោះ ប្រសិនជាអ្នកស្រាប់តែសុខៗបាត់រដូវ ហើយគិតថាអ្នកមិនអាចមានផ្ទៃពោះបាននោះ។

ព្រោះក្នុងអំឡុងពេលជិតលែងមានរដូវ មិនមែនថាវានឹងអស់ភ្លាមៗតែម្តងទេ។ ប្រសិនជាអ្នកសង្ស័យ ឬ មិនទុកចិត្ត អ្នកត្រូវប្រើប្រាស់ថ្នាំពន្យារកំណើតបន្ថែម នៅពេលដែលរួមរស់ជាមួយនឹងស្វាមី។ តែក្នុងករណី រដូវរបស់អ្នកលែងមានទាំងស្រុងរយៈពេលមួយឆ្នាំតែម្តង (ពេញ ១២ខែ) នោះទើបបញ្ជាក់ថា អ្នកនឹងលែងមានលទ្ធភាពពពោះជាបន្តទៀតហើយ។

ទោះជារដូវវារអាក់រអួលជិតនឹងអស់រដូវ ​តែនៅតែអាចមានផ្ទៃពោះបាន

# រដូវមករអាក់រអួល ឬមិនទៀងទាត់

នៅពេលដែលជិតដល់វ័យអស់រដូវ រដូវរបស់អ្នកនឹងមកមិនទៀងទាត់ ខែខ្លះក៏រាំងរដូវតែម្តង តែខែខ្លះ បែរជាមកក្នុងចំនួនតិចពេក ឬច្រើនពេកជាដើម។

នៅពេលដែលជិតដល់វ័យអស់រដូវ រដូវរបស់អ្នកនឹងមកមិនទៀងទាត់ ខែខ្លះក៏រាំងរដូវតែម្តង

# រដូវអាចមកយូរជាងពេលធម្មតា

នៅពេលដែលជិតដល់ពេលអស់រដូវ វាអាចចេញរោគសញ្ញា ដែលធ្វើឱ្យអ្នកអាចសម្គាល់បានច្បាស់តែម្តង ដោយរដូវស្រាប់តែមកយូរជាងធម្មតា អាចនឹងពេញមួយខែ ឬយូរជាងមួយខែ។ ដូច្នេះអ្នកត្រូវមានការត្រៀម ឬបង្ការឱ្យបានល្អក្នុងអំឡុងពេលនោះ ព្រោះការមករដូវយូរពេកក៏មានផលរំខានច្រើនដែរ។

រដូវស្រាប់តែមកយូរជាងធម្មតា អាចនឹងពេញមួយខែ ឬយូរជាងមួយខែ

# ឧស្សាហ៍ឡើងកម្តៅ

អ្នកអាចនឹងឧស្សាហ៍ឡើងកម្តៅ និងគ្រុន ក្នុងអំឡុងពេល ១ទៅ៥នាទីម្តង ថែមទាំងបែកញើសជោគខ្លួនផងដែរ។ ជាពិសេស ផ្ទៃមុខរបស់អ្នកអាចនឹងឡើងក្រហម រួមទាំងបេះដូងលោតញាប់ខុសពីធម្មតា។ ដូច្នេះវាអាចជាសញ្ញាបញ្ជាក់ថា អ្នកដល់វ័យអស់រដូវហើយ ហើយព្រមទាំងត្រូវផ្លាស់ប្តូរការស្លៀកពាក់ងាយៗ និងរលុងៗវិញទើបជាការប្រសើរ។

អ្នកអាចនឹងឧស្សាហ៍ឡើងកម្តៅ និងគ្រុន ក្នុងអំឡុងពេល ១ទៅ៥នាទីម្តង ថែមទាំងបែកញើសជោគខ្លួនផងដែរ

# ទ្វារមាសប្រែប្រួល

ការបាត់បង់អរម៉ូន Estrogen ដោយសារតែ ការអស់លែងមានរដូវ អាចធ្វើឱ្យទ្វារមាសរបស់អ្នកស្ងួត និងស្តើងជាងមុន ដែលជាហេតុធ្វើឱ្យរាល់ការរួមភេទ អាចមានការឈឺចាប់ រលាក រលាស់ និងមិនស្រណុលស្រួលដូចមុនជាដើម។

ការបាត់បង់អរម៉ូន Estrogen ដោយសារតែការលែងមានរដូវ អាចធ្វើឱ្យទ្វារមាសរបស់អ្នកស្ងួត និងស្តើងជាងមុន

# អារម្មណ៍ឡើងចុះ

ពេលអ្នកដល់វ័យជិតអស់រដូវ អារម្មណ៍របស់អ្នកប្រាកដជា ស្រាប់តែប្រែប្រួល ឡើងចុះ ថែមទាំងអាចជួបនឹងបញ្ហាផ្លូវចិត្ត និងធ្លាក់ទឹកចិត្តជាមិនខាន ជាពិសេស អាចនឹងធ្វើទុក្ខខ្លាំង សម្រាប់អ្នកដែលធ្លាប់ជួបប្រទះ បញ្ហាសុខភាពរាល់ពេលមុន និងក្រោយមករដូវមួយអាទិត្យ (PMS) ។ តែកុំបារម្ភ នៅពេលដែលរដូវរបស់អ្នកអស់ លែងមានទាំងស្រុងក្នុងជីវិត បញ្ហានឹងលែងកើតមានឡើងទៀតហើយ។

ពេលអ្នកដល់វ័យជិតអស់រដូវ អារម្មណ៍របស់អ្នកប្រាកដជាស្រាប់តែប្រែប្រួល ឡើងចុះ ថែមទាំងអាចជួបនឹងបញ្ហាផ្លូវចិត្ត

# បែកញើសពេលយប់

ការប្រែប្រួលអរម៉ូនពេលលែងមានរដូវ នឹងធ្វើឱ្យអ្នកកើតមានអាការស្អុះស្អាប់បែកញើសជោកខ្លួនជារៀងរាល់យប់ ក្រហាយ ដកដង្ហើមញាប់ និងមានបញ្ហាគេងមិនលក់ជាដើម។ បន្ថែមពីនេះ វាមិនត្រឹមតែរំខានដំណេកនោះទេ តែថែមទាំងអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងកើតជំងឺធ្លាក់ទឹកចិត្តបានផងដែរ។

ការប្រែប្រួលអរម៉ូនពេលលែងមានរដូវ នឹងធ្វើឱ្យអ្នកកើតមានអាការស្អុះស្អាប់បែកញើសជោគ

វ័យចំណាស់ ដែលឈានចូលដល់វ័យ ជិតអស់រដូវនៅក្នុងជីវិត អាចនឹងធ្វើឱ្យអ្នកជួបនឹងផលវិបាកដូចដែលបានរៀបរាប់ខាងលើក៏ពិតមែន តែអ្នកក៏អាចធ្វើការព្យាបាល និងដោះស្រាយបញ្ហាបាន ដោយការទទួលទានអាហារ ឱ្យបានគ្រប់គ្រាន់សម្បូរទៅដោយវិតាមីនជំនួយរាងកាយ អាចបញ្ចេញសកម្មភាពហាត់ប្រាណ ធ្វើឱ្យរាងកាយរឹងមាំ និងធ្វើការគ្រប់គ្រងស្ត្រេសរបស់អ្នក ដោយការដើរកម្សាន្ត ឬធ្វើចិត្តឱ្យរីករាយជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]