មិនថាចំពោះបុរស ឬស្ត្រីនោះទេ ភាគច្រើនស្រមៃចង់បាន ជើងទន់រលោងស្អាត ដោយមិនចាំបាច់ត្រូវប្រើប្រាស់ផលិតផល ឬចំណាយលុយច្រើន។ ប៉ុន្តែអ្វីទាំងនេះមិនបានដូចបំណងរបស់ពួកគេនោះទេ ហើយស្បែកកែងជើង ក៏ចេះតែក្រាស់ រឹង និងយូរៗទៅវាប្រេះតែម្តង។

ដោយឡែក នៅពេលនេះអ្នកអាចសាកល្បងអនុវត្តន៍ វិធីសាស្រ្តងាយៗ ដោយប្រើគ្រឿងផ្សំដ៏សាមញ្ញបំផុត គឺម្សៅសូដា ដើម្បីជួយឲ្យជើងរបស់អ្នកស្អាត និងទន់រលោងបាន។ 

រូបភាពតំណាង

ម្សៅសូដា មានផ្ទុកនូវសារធាតុមួយចំនួន ដែលអាចព្យាបាលបញ្ហាស្បែក ដូចជាពពួកផ្សិត ស្នាមប្រះ ស្បែកក្រើមមិនស្អាត និងព្យាបាលរបួសតូចៗ នៅលើកែងជើងបានយ៉ាងល្អ។

#ម្សៅសូដា និងទឹកក្តៅល្មម

វិធីអនុវត្តន៍៖

• យកទឹកក្តៅឧណ្ហៗសមល្មម នៅសីតុណ្ហភាព ៣៨ ទៅ ៣៩អង្សាសេ លាយជាមួយនឹងម្សៅសូដាចំនួន ២ស្លាបព្រាបាយ រួចកូរវាឲ្យសព្វចូលគ្នា

• បន្ទាប់មកត្រាំជើងរបស់អ្នក រយៈពេល ១០ ទៅ ១៥នាទី ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយ បំបាត់ក្លិនមិនល្អ និងធ្វើឲ្យស្បែកទន់ផងដែរ។ 

រូបភាពតំណាង

#លាយម្សៅសូដាជាមួយនឹងអំបិល

វិធីអនុវត្តន៍៖

• យកម្សៅសូដាចំនួន ២ស្លាបព្រាបាយ ដាក់ក្នុងទឹក ២លីត្រ រួចបន្ថែមអំបិលមួយក្តាប់ដៃ

• បន្ទាប់មកត្រាំជើងរបស់អ្នក នៅក្នុងទឹកដែលលាយរួច រយៈពេល ៧ ទៅ ៨នាទី រួចយកច្រាស ឬថ្មសម្រាប់ដុសជើង ទៅដុសថ្នមៗ ដើម្បីឲ្យស្បែកជើងរបស់អ្នក ទន់រលោង និងកម្ចាត់ស្បែកចាស់ៗចេញ។ 

រូបភាពតំណាង

#លាយម្សៅសូដា ជាមួយនឹងសាប៊ូដុំសម្រាប់ដុសខ្លួន

វិធីអនុវត្តន៍៖

• ជាដំបូងអ្នកត្រូវយកសាប៊ូដុំ ដាក់ក្នុងទឹកចំនួន ៣លីត្រ (ដាក់ឲ្យចេញជាតិសាប៊ូរួចយកដុំសាប៊ូនោះចេញ) និងម្សៅសូដាចំនួន ២ស្លាបព្រាបាយ ចាក់លាយចូលគ្នាឲ្យសព្វ។

• បន្ទាប់មកត្រាំជើងរបស់អ្នក រយៈពេល ១០នាទី ទើបលាងសម្អាតជើងចេញជាការស្រេច។ ការធ្វើដូចនេះនឹងធ្វើឲ្យជើងរបស់អ្នក ទន់ រលោងស្អាតបែបធម្មជាតិ ៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]