អង់គ្លេស៖ Manchester United នឹងមិនមានពាក្យដោះសាឡើយ ប្រសិនជាពួកគេចាញ់ទៅលើក្រុម Huddersfield ជាលើកទី២ នៃរដូវកាលនេះ។ នេះបើយោងតាមសម្តីរបស់លោក Jose Mourinho បានលើកឡើង។ 

Man Utd ធ្លាប់ចាញ់ Huddersfield 2-1 ម្ដងរួចមកហើយ រដូវកាលនេះ

Man Utd នឹងត្រូវធើ្វដំណើរទៅលេងនៅទឹកដី Huddersfield សម្រាប់ពានរង្វាន់ FA Cup នៅយប់នេះ ខណៈពួកគេធ្លាប់ចាញ់ម្ដងរួមមកហើយនៅទីនោះ ក្នុងលទ្ធផល ២-១ កាលពីខែតុលា ក្នុងក្របខ័ណ្ឌ Premier League។

សូមបញ្ជាក់ថា Man Utd បានចាញ់ការលេងក្រៅដីចំនួន ២ប្រកួតចុងក្រោយនេះ ពោលគឺចាញ់ Spur ២-០ និង ចាញ់ Newcastle ១-០ ដូច្នេះមានន័យថា ទម្រង់លេងក្រៅដីរបស់ពួកគេ មិនសូវជាអំណោយផលល្អនោះទេ។

ក្នុងសន្និសីទមុនការប្រកួតនោះ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ បាននិយាយថា៖  

Jose Mourinho ថា គ្មានពាក្យដោះសារឡើយ បើ Man Utd ចាញ់ Huddersfield ម្ដងទៀត
«ពួកយើងត្រូវត្រៀមខ្លួនឲ្យបានល្អ សម្រាប់លេងទល់នឹង Huddersfield ព្រោះថា ប៉ុន្មានប្រកួតមកនេះ ពួកគេធើ្វបានល្អ។ ដូច្នេះយើងត្រូវធើ្វយ៉ាងណា ដើម្បីលេងឲ្យបានល្អទល់នឹងពួកគេ» ៕
Man Utd ធ្លាប់ចាញ់ Huddersfield 2-1 ម្ដងរួចមកហើយ រដូវកាលនេះ
Sanchez ស៊ុតចូល១គ្រាប់ ពេល Man Utd ឈ្នះ Huddersfield 2-0 កាលប៉ុន្មានសប្ដាហ៍មុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]