(ព្រះវិហារ)៖ រយៈពេលមួយសប្តាហ៍ក្រោយបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពោចាប់ពីម៉ោង ១២៖០០នាទីយប់ថ្ងៃទី០៩ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ អាជ្ញាធរខេត្តព្រះវិហារ បានត្រួតពិនិត្យរថយន្តជិត១ពាន់គ្រឿង ដោយរកឃើញរថយន្តដឹកសំពីងសំពោងចំនួន ១៥៥គ្រឿង និងរកឃើញរថយន្តតទ្រុងកែច្នៃខុសបច្ចេកទេស ១៣គ្រឿង ដោយបានកាត់ចោលនៅនឹងកន្លែងតែម្តង។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ដោយមានការណែនាំពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ក៏ដូចជាការអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គណៈកម្មការក្រុមការងារ ត្រួតពិតនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្ត រួមមាន៖ មន្ត្រីមន្ទីរសាធារណការខេត្ត កម្លាំងស្នងការនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត ព្រមទាំងអជ្ញាធរក្រុងស្រុក បានចុះត្រួតពិនិត្យរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់ ជាលទ្ធផលបានឃាត់រថយន្តកែច្នៃខុស លក្ខណៈបច្ចេកទេសចំនួន២គ្រឿង ដោយកាត់ទ្រុងចោលនៅនឹងកន្លែងតែម្ដង។

លោកប្រធានមន្ទីរបានបញ្ជាក់យ៉ាងដូច្នេះ «រហូតមកដល់ពេលនេះ ក្នុងទឹកដីខេត្តព្រះវិហារឲ្យតែមានរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់ គឺក្រុមការងារនឹងបន្តអនុវត្តន៍ចាប់ឃាត់ និងកាត់ទ្រុងនៅនិងកន្លែង ដោយមិនមានការលើកលែងនោះឡើយ តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី»។

លោក សំ លាងទ្រី បានឲ្យដឹងទៀតថា ក្នុងយុទ្ធនាការចុះឃាត់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសតាមគោលដៅនានាក្នុងខេត្តរយៈពេលមួយសប្តាហ៍ជាលទ្ធផលមាន៖

* រថយន្តត្រូវធ្វើការត្រួតពិនិត្យ ៩២៧គ្រឿង

* រថយន្តពិនិត្យឃើញត្រឹមត្រូវ ៤៣៨គ្រឿង

* រថយន្តបានណែនាំដឹកសំពីងសំពោង ១៥៥គ្រឿង

* រថយន្តពុំមានឯកសារគ្រប់គ្រាន់ ១៤៨គ្រឿង

* រថយន្តត្រូវបានដោះចង្អើរកន្ទុយ ៧២គ្រឿង

* រថយន្តគ្មានស្លាកលេខ ២៨គ្រឿង

* រថយន្តគ្មានបណ្ណ័បើកបរ ៦៩គ្រឿង

* កាត់ទ្រុងរថយន្តកែច្នៃខុសបច្ចេកទេស១៣គ្រឿង។

លោកប្រធានមន្ទីរសាធារណការខេត្ត បានបន្តឲ្យដឹងទៀតថា ចាប់តាំងពីការអនុវត្តន៍ចាប់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់រហូតមកដល់ថ្ងៃនេះ គឺម្ចាស់រថយន្តមានការភ្ញាក់រលឹកច្រើន ហើយបានកាត់ដោយខ្លួនឯងនៅនិងផ្ទះ និងតាមកន្លែងផ្សេងទៀត។

លោកប្រធានបានគូសបញ្ជាក់ថា ក្នុងខេត្តព្រះវិហារ គឺពុំមានយានដ្ឋានកែច្នៃរថយន្តទេ រថយន្តកែច្នៃភាគច្រើនដែលបើកបរក្នុងខេត្តព្រះវិហារ គឺរថយន្តដែលមកពីបណ្តាខេត្តផ្សេងៗ៕

ចាប់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់
ចាប់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់
ចាប់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់
ចាប់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់
ចាប់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់
ចាប់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]