ចិន៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មានករណីដ៏គួរឲ្យហូសចិត្តមួយ បានកើតឡើង ដែលស្ត្រីម្នាក់មិនព្រមដកកាបូបចេញពីខ្លួន ដើម្បីយកទៅស្កេន X-ray ទាល់តែសោះ រហូតធ្វើឲ្យសន្តិសុខប្រចាំនៅស្ថានីយរថភ្លើង បង្ខំចិត្តអនុញ្ញាតឲ្យនាងលូនឆ្លងកាត់ម៉ាស៊ីននោះតែម្តង។

ស្ត្រីម្នាក់មិនព្រមដកកាបូបចេញពីខ្លួន យកទៅស្កេន X-rayទាល់តែសោះ

តាមរយៈវីដេអូឃ្លីប ដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ក្នុងស្ថានីយរថភ្លើង Dongguan បានបង្ហាញឲ្យឃើញ ពីសកម្មភាពនារីដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណរូបនោះ លូនចេញពីម៉ាស៊ីនស្កេន ស្របពេលដែលសន្តិសុខម្នាក់ទៀត មិនអាចជួយអ្វីបាន ហើយគិតតែពីសើច។

ជាក់ស្តែង នារីរូបនោះ ពិតជារីករាយក្នុងការដាក់វ៉ាលីសដ៏ធំរបស់នាង ចូលទៅក្នុងម៉ាស៊ីនស្កេន ប៉ុន្តែនាងបែរជាស្ទាក់ស្ទើរ ក្នុងការដកកាបូបដែលជាប់នឹងខ្លួនរបស់នាងទៅវិញ ដោយសារតែ នៅក្នុងនោះមានលុយច្រើន ហើយខ្លាចគេបន្លំយកទៅបាត់ នៅពេលដែលស្កេន។

សកម្មភាពដែលនារីម្នាក់នោះ លូនចេញពីម៉ាស៊ីនស្កេន

បន្ទាប់ពីបានលូនក្រាប ឆ្លងកាត់ម៉ាស៊ីនស្កេននោះរួច នារីរូបនេះក៏បានយកវ៉ាលីសធំរបស់នាង ហើយក៏ប្រញាប់ប្រញាល់ទៅជិះរថភ្លើងតែម្តង។

ក្រោយកើតមានករណីបែបនេះកើតឡើងហើយ មន្ត្រីប្រចាំស្ថានីយ៍រថភ្លើង Dongguan បានរម្លឹកថា ចូរកុំឆ្លងកាត់ក្នុងម៉ាស៊ីនស្កេន X-ray បែបនេះទៀត ព្រោះវាមានវិទ្យុសកម្មសាហាវខ្លាំងណាស់ ៕

ចូរកុំឆ្លងកាត់ក្នុងម៉ាស៊ីនស្កេន X-ray បែបនេះ

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]