ថៃ៖ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិននេះ មានបណ្តាប្រទេសជាច្រើនដែលបានប្រារព្ធធ្វើពិធីនេះ យ៉ាងសប្បាយរីករាយ ដោយពួកគេមានជាប់ខ្សែស្រឡាយជាកូនចៅចិនភាគច្រើន។

ទន្ទឹមនឹងនេះ ខាងក្រុមគ្រួសារលោក Pok ស្វាមីតារាសម្តែងស្រីល្បីឈ្មោះនៅក្នុងសង្គមសិល្បៈអ្នកនាង Margie Rasri ក៏មានជាប់ខ្សែស្រឡាយជាកូនចៅចិនផងដែរ។

ហើយក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីនេះ ខាងក្រុមគ្រួសាររបស់លោក Pok បានរៀបចំធ្វើពិធីបុណ្យនេះយ៉ាងអធិកអធម ដើម្បីទទួលស្វាគមន៍ឆ្នាំថ្មី ២០១៨ នេះ។

ជាក់ស្តែង ក្នុងឋានៈជាមហាសេដ្ឋីពាន់លាន ក្រុមគ្រួសាររបស់ឪពុកម្តាយក្មេកតារាស្រី Margie Rasri បានរៀបចំពិធីជប់លៀង អបអរសាទរក្នុងក្រុមគ្រួសារ ដើម្បីឱ្យរកស៊ីមានបានយ៉ាងធំដុំ ដោយមានការចែកអាំងប៉ាវ ព្រមទាំងមានការលោតម៉ុងសាយយ៉ាងគគ្រឹកគគ្រេងមិនឱ្យចាញ់គេនោះទេ។

ឃើញរូបដែលបានបង្ហោះ នៅលើអីុនស្តាក្រាមទាំងនេះហើយ ទើបដឹងថា ខាងក្រុមគ្រួសារស្វាមីរបស់ Margie Rasri​ ជាអ្នកមានទ្រព្យស្តុមស្តម្ភខ្លាំងប៉ុណ្ណា។ 

គួរឱ្យដឹងផងដែរថា នេះក៏ជាលើកទី១ផងដែរ សម្រាប់តារាស្រី Margie Rasri ដែលបានចូលរួមក្នុងពិធីចូលឆ្នាំចិន ជាមួយគ្រួសារមហាសេដ្ឋីពាន់លានរបស់ស្វាមី ក្នុងឋានៈជាកូនប្រសារស្រីរូបស្អាត៕

ទស្សនាកម្រងរូបភាពខាងក្រោមនេះដូចតទៅ៖ 

ពិធីស្វាគមន៍បុណ្យចូលឆ្នាំចិន ក្នុងគ្រួសារខាងស្វាមីរបស់ Margie
សមាជិកទាំងអស់ក្នុងគ្រួសារដ៏ធំ ខាងស្វាមីរបស់ Margie
ការឡកម៉ុងសាយ ស្វាគមន៍បុណ្យចូលឆ្នាំចិន ក្នុងគ្រួសារខាងស្វាមីរបស់ Margie
សមាជិកក្នុងក្រុមគ្រួសារខាងស្វាមីរបស់ Margie
សមាជិកក្នុងក្រុមគ្រួសារខាងស្វាមីរបស់ Margie
សមាជិកក្នុងក្រុមគ្រួសារខាងស្វាមីរបស់ Margie
សមាជិកក្នុងក្រុមគ្រួសារខាងស្វាមីរបស់ Margie
សមាជិកក្នុងក្រុមគ្រួសារខាងស្វាមីរបស់ Margie
តារាសម្តែងស្រី Margie ពេលទៅចូលរួមចូលឆ្នាំចិន ជាមួយគ្រួសារខាងស្វាមី
តារាសម្តែងស្រី Margie
តារាសម្តែងស្រី Margie និងស្វាមី
តារាសម្តែងស្រី Margie និងស្វាមី ព្រមទាំងអ្នកមានគុណទាំងសងខាងក្នុងថ្ងៃរៀបមង្គលការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]