អង់គ្លេស៖ កាលពីដើមខែមករា ក្លិប Arsenal ដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ បានជោគជ័យក្នុងការទិញយកកីឡាករ Pierre-Emerick Aubameyang ពីសំណាក់ក្រុម Borussia Dortmund ។

ដោយឡែក ខណៈពេលដែលមិត្តរួមក្រុមកំពុងតែ ជាប់រវល់កាតព្វកិច្ចធ្វើការប្រកួតក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បត៍ កីឡាករ Aubameyang ដែលជាខ្សែប្រយុទ្ធចំណូលថ្មី របស់ក្លិបកាំភ្លើងធំ Arsenal បានប្រើប្រាស់ពេលវេលាទំនេររបស់ខ្លួន ក្នុងការស្វែងរកទិញផ្ទះ នៅក្នុងទីក្រុងឡុងដ៍។

ចុងក្រោយ ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំរូបនេះ បានទិញភូមិគ្រឹះមួយ ដែលមានតម្លៃរហូតដល់ទៅជាង ២២លានដុល្លារអាមេរិក ដោយក្នុងនោះរួមមាន បន្ទប់គេងចំនួន៦ បន្ទប់ទឹកចំនួន៦ បន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ចំនួន៣ បន្ទប់អានសៀវភៅចំនួន១ បន្ទប់ទទួលភ្ញៀវចំនួន១ បន្ទប់ញ៉ាំអាហារចំនួន១ ផ្ទះបាយចំនួន១ និងបន្ទប់អង្គុយលេងចំនួន១ ផងដែរ ៕ 

ចង់ដឹងថា ភូមិគ្រឹះរបស់កីឡាករបាល់ទាត់រូបនេះ ស្រស់ស្អាតយ៉ាងណានោះ ទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖ 

កីឡាករ Pierre-Emerick Aubameyang
ទិដ្ឋភាពភូមិគ្រឹះរបស់ Aubameyang
ទិដ្ឋភាពភូមិគ្រឹះរបស់ Aubameyang
ទិដ្ឋភាពភូមិគ្រឹះរបស់ Aubameyang
ទិដ្ឋភាពភូមិគ្រឹះរបស់ Aubameyang
ទិដ្ឋភាពភូមិគ្រឹះរបស់ Aubameyang
ទិដ្ឋភាពភូមិគ្រឹះរបស់ Aubameyang
ទិដ្ឋភាពភូមិគ្រឹះរបស់ Aubameyang
ទិដ្ឋភាពភូមិគ្រឹះរបស់ Aubameyang
ទិដ្ឋភាពភូមិគ្រឹះរបស់ Aubameyang
ទិដ្ឋភាពភូមិគ្រឹះរបស់ Aubameyang
ទិដ្ឋភាពភូមិគ្រឹះរបស់ Aubameyang
ទិដ្ឋភាពភូមិគ្រឹះរបស់ Aubameyang
ទិដ្ឋភាពភូមិគ្រឹះរបស់ Aubameyang
ទិដ្ឋភាពភូមិគ្រឹះរបស់ Aubameyang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]