ភ្នំពេញៈ ដូង ម៉ានិច ជាតារាស្រីមួយដួង ដែលមានរួបសម្បត្តិស្រស់ស្អាត ជាមួយនឹងទេពកោស្យសិល្បៈយ៉ាងប៉ិនប្រសព្វ ជាពិសេស ក្នុងការសម្តែងតែម្តង ជាហេតុធ្វើឲ្យនាង ទទួលបាននូវប្រជាប្រិយភាពខ្លាំង ពីសំណាក់អ្នកគាំទ្រ។

លើសពីនេះ តារាសម្តែងស្រីរូបនេះ ត្រូវបានគេដឹងថា បើទោះបីជានាងមានការមមាញឹកខ្លាំង និងការងារសិល្បៈយ៉ាងណាក្តី ប៉ុន្តែជារឿយៗ នាងតែងតែឆ្លៀតពេលទំនេរ យកចិត្តទុកដាក់ ជាមួយនឹងគ្រួសារជានិច្ច។ 

ដោយឡែក កាលពីម្សិលមិញ ដូង ម៉ានិច នាងបានបង្ហោះវីដេអូឃ្លីបមួយ នៅក្នុងបណ្តាញសង្គមហ្វេសបុករបស់ខ្លួន ដោយនាងបានស្លៀករ៉ូបចិន ពណ៌ក្រហមដ៏ស្រស់ស្អាត ដើរកាច់រាង បង្ហាញសម្រស់ និងភាពស៊ិចស៊ីរបស់នាង ដែលជាថ្ងៃចូលឆ្នាំថ្មីរបស់បងប្អូនជនជាតិចិន ជាមួយនឹងការលេងទឹកមុខ ដ៏ស៊ីអារម្មណ៍ និងគួរឲ្យស្រលាញ់។

ក្នុងនោះ ក៏បានធ្វើឲ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងសរសើរមិនដាច់ពីមាត់ ដោយសារតែ រូបរាងនាងស្លៀករ៉ូបនេះ ពិតជាស្អាតសាកសមនិងនាងមែនទែន ៕ 

ទស្សនាវីដេអូខាងក្រោម៖ 

ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច