ការមានមានផ្ទៃពោះ គឺជាបញ្ហាលំបាកមួយ ដែលគូស្វាមីភរិយាមួយចំនួនពុំទទួលបានតាមបំណងប្រាថ្នារបស់ពួកគេ។ ខណៈពេលដែលគូស្វាមីភរិយាដទៃទៀត ទទួលបានជោគជ័យនៅក្នុងការមានផ្ទៃពោះ។

ដូច្នេះតើអ្នកដឹងទេថា ការបរាជ័យនៅក្នុងការមានផ្ទៃពោះរបស់ស្រ្តី បណ្តាលមកពីបញ្ហាអ្វី? 

រូបភាពតំណាង

តោះ! យើងនាំគ្នាមកតាមដាន នូវចម្លើយអំពីកត្តាដែលបណ្តាលឲ្យ ប៉ះពាល់ដល់ការមានផ្ទៃពោះរបស់ស្រ្តីដូចខាងក្រោមនេះ៖

#កើតមានភាពតានតឹងឥតឈប់ឈរ

ភាពតានតឹងញឹកញាប់ពេក អាចបណ្តាលឲ្យកម្រិតអាល់ហ្វាអាមីឡាស (Alpha-amylase) នៅក្នុងឈាមខ្ពស់ ដែលអាចកាត់បន្ថយឱកាស នៃការមានគភ៌របស់ស្រ្តីបានរហូតដល់២៩ភាគរយ។ ហេតុនេះស្រ្តីគួរតែលុបបំបាត់ភាពស្មុគស្មាញចោល តាមរយៈការធ្វើលំហាត់ប្រាណ និងស្វែងរកអ្នកពិគ្រោះយោបល់ ដើម្បីជួយដោះស្រាយបញ្ហានេះ។

#ការទទួលទានអាហារ មិនបានត្រឹមត្រូវ

ការទទួលទានអាហារ ដូចជា ពពួកភីហ្សា បឺរហ្គឺ ដំឡូង ឬបារាំងបំពង -ល- វាមិនត្រឹមតែធ្វើឲ្យឡើងទម្ងន់នោះទេ ប៉ុន្តែវាថែមទាំងរំខានដល់ការសំយោគអ័រម៉ូនភេទតេស្តូស្តេរ៉ូន (Testosterone) និងប្រូសេស្តេរ៉ូន (Progesterone) ដែលជាអរម៉ូនមានសារៈសំខាន់ ក្នុងការមានផ្ទៃពោះ។ 

ការទទួលទានអាហារដែលគ្មានប្រយោជន៍ដូចជាពពួកភីហ្សា បឺរហ្គឺ ដំឡូង ឬបារាំងបំពង់។

#កត្តាទម្ងន់

ជាការពិត ការដែលមានទម្ងន់តិចពេក ឬលើសទម្ងន់ គឺវាបានផ្តល់ផលប៉ះពាល់ដល់ឱកាសនៃការមានគភ៌ផងដែរ ព្រោះទម្ងន់វាអាចជះឥទ្ធិពលដល់ការផលិតអរម៉ូនភេទ និងបណ្តាលឲ្យមានការខូចខាត ដល់វដ្តរដូវរបស់ស្រ្តី។ ដូច្នេះទាំងនេះ ក៏ជាកត្តាដែលបណ្តាលឲ្យស្រ្តីបាត់បង់ឱកាស ក្នុងការមានផ្ទៃពោះផងដែរ។

#អាយុ

ស្រ្តីដែលមានអាយុ៤០ឆ្នាំ ឬ៥០ឆ្នាំ ជាទូទៅរដូវត្រូវបានអស់ ព្រោះអូវ៉ែពុំបានបញ្ចេញស៊ុតបន្តទៀត ហេតុនេះឱកាសនៅក្នុងការមានផ្ទៃពោះ គឺពុំទទួលបានលទ្ធផលល្អនោះឡើយ។

#ការទទួលទានជាតិអាល់កុល

ការផឹកស្រាច្រើន អាចបណ្តាលឲ្យមានហានិភ័យ នៃជំងឺជាច្រើន ហើយជាពិសេសនោះគឺការបាត់បង់ឱកាសក្នុងការមានកូនតែម្តង។ ម្យ៉ាងវិញទៀត បើយោងតាមការសិក្សាមួយនាឆ្នាំ២០០៤ ដែលបានតាមដានស្ត្រី ជនជាតិស៊ុយអែតចំនួន ៧០០០នាក់អស់រយៈពេលជិត ១៨ឆ្នាំកន្លងមក បានបង្ហាញថា ស្ត្រីដែលផឹកជាតិអាល់កុលច្រើនអាចធ្វើឲ្យមានបញ្ហាក្នុងការបង្កកំណើត។

#ការជក់បារី

ដូចដែលអ្នកបានដឹងហើយថា ការជក់បារីបង្កឲ្យកើតមានជំងឺអាក្រក់ ដែលអាចសម្លាប់អ្នកបាន។ លើសពីនេះទៅទៀត វាក៏អាចបំផ្លាញឱកាសនៅក្នុងការមានកូនបានផងដែរ។ 

ការជក់បារី

#កាហ្វេអីុន

បើយោងតាមការសិក្សាមួយចំនួន ក៏បានឲ្យដឹងផងដែរថា កាហ្វេអីុនបានធ្វើឲ្យមានផលរំខានដល់ដំណើរការ នៃការបង្កកំណើតរបស់ស្រ្តី ហេតុនេះស្រ្តីពុំអាចមានផ្ទៃពោះបាននោះទេ។

#ទាក់ទងទៅនឹងគុណភាពនៃទឹករំអិលស្បូន

ទឹករំអិលកស្បូនត្រូវបានប្រើប្រាស់ ដើម្បីការពារមេជីវិតឈ្មោល នៅពេលវាធ្វើដំណើរក្នុងការបង្កកំណើត។ ហេតុដូច្នេះ ភាពមិនប្រក្រតីនៃទឹករំអិលស្បូន (បណ្តាលមកពីការជក់បារីជាប្រចាំ) អាចមានផលប៉ះពាល់យ៉ាងខ្លាំង ទៅលើឱកាសនៃការមានផ្ទៃពោះ។

#ការប្រើប្រាស់ទូរស័ព្ទមុនពេលគេង

ការប្រើប្រាស់ទូរស័ព្ទមុនពេលគេង វានាំឲ្យប៉ះពាល់ដល់ពេលវេលា នៃការគេងរបស់អ្នក និងកាត់បន្ថយការផលិតអរម៉ូននៃការគេង ដែលជាហេតុធ្វើឲ្យជះផលអវិជ្ជមាននៅក្នុងការបង្កកំណើត ៕

ការប្រើប្រាស់ទូរស័ព្ទមុនពេលគេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]