បរទេស៖ សេចក្ដីរាយការណ៍មួយបានឲ្យដឹងថា គ្រួសាររបស់ Zlatan Imbrahimovic កំពុងដើររទិញផ្ទះ ក្នុងរដ្ឋ Los Angles សហរដ្ឋអាមេរិក ក្រោយពីខែ្សប្រយុទ្ធរូបនេះ កៀកនឹងចូលរួមជាមួយក្រុម LA Galaxy ។ 

Zlatan Imbrahimovic

កុងត្រារបស់ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United រូបនេះ នឹងត្រូវផុតនៅបំណាច់រដូវកាលនេះ ហើយរូបគេអាចនឹងធើ្វការផ្លាស់ទៅលេង នៅលីកអាមេរិក ក្រោយពីញាំញីដោយសារ របួសខ្លាំងពេក។

កីឡាករវ័យ ៣៦ឆ្នាំ នេះ មិនបានចូលលេងឲ្យក្រុមចាប់តាំងពីថៃ្ង Boxing day ពោលគឺក្នុងការប្រកួតដែល Man Utd ប្រកួតបានត្រឹមស្មើទល់នឹងក្រុម Burnley ក្នុងលទ្ធផល ២-២ ដែលក្នុងពេលនោះ រូបគេបានរងរបួសជង្គង់សាជាថ្មី ដែលជារបួសចាស់របស់គេ។  

Zlatan Imbrahimovic

អ្នកចាត់ការរបស់ក្រុម លោក Jose Mourinho បានបញ្ជាក់ថា Zlatan កំពុងខិតខំហ្វឹកហាត់ខ្លាំង ដើម្បីអាចត្រលប់វិលមកជួយក្រុមវិញ។ យ៉ាងណាក្ដី ការប្រជែងយកតំណែងជម្រើស ១១នាក់ដំបូងក្នុងក្រុម អាចជារឿងមិនងាយស្រួលនោះទេ បើថ្វីត្បិតអតីតប្រធានក្រុមជម្រើសជាតិស៊ុតអែត រូបនេះ ត្រូវប្រជែងជាមួយកីឡាករដទៃទៀតដូចជា Romelu Lukaku, Alexis Sanchez និង Marcus Rashford ។

ប្រសិនបើ Zlatan Imbrahimovic សម្រេចចូលរួមជាមួយ La Galaxy មែននោះ រូបគេអាចនឹងក្លាយជាកីឡាករ មានថ្លៃពលកម្មខ្ពស់បំផុត នៅអាមេរិក បើសិនការផ្ទេរទៅលេងនៅទីនោះ នឹងអាចកើតឡើងពិតប្រាកដមែន ៕ 

Zlatan Imbrahimovic
Zlatan Imbrahimovic

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]