អង់គ្លេស៖ លោក សុគន្ធ ថេរ៉ាយុ និងកញ្ញា ឈិត សុវណ្ណបញ្ញា សុត្ធតែជាតារាចម្រៀង ដែលមានរូបសម្រស់ ស្រស់ស្អាត និងស្រស់សង្ហា សម្លេងពិរោះ ហើយអ្នកទាំងពីរ ក៏ប្រឡូកក្នុងវិស័យសិល្បៈនេះ យូរណាស់មកហើយ គិតមកទល់ពេលនេះ ប្រជាប្រិយភាព ក៏កាន់តែល្បី រីឯអ្នកគាំទ្រក៏មានច្រើនឡើងៗផងដែរ។

ថ្មីៗនេះ គេសង្កេតឃើញថា អ្នកទាំងពីរក៏មមាញឹកគួរសមផងដែរ ជាមួយនឹងការងារសិល្បៈ។

ប៉ុន្តែយ៉ាងណាមិញ ស្រាប់តែប៉ុន្មានម៉ោងមុននេះ គេឃើញថា តារាចម្រៀងរូបសង្ហា លោក ថេរ៉ាយុ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដែលក្នុងរូបនោះផងដែរ គឺលោកកំពុងតែស្ថិតនៅក្នុង ទីក្រុងស្កុតលែន ដែលជាទីក្រុងមួយរបស់ចក្រភពអង់គ្លេស ជាមួយនឹងកញ្ញា ឈិត សុវណ្ណបញ្ញា។

ឃើញហើយគួរឲ្យច្រណែនមែនទែន ប៉ុន្តែគេមិនដឹងទេថា អ្នកទាំងពីរធ្វើដំណើរទៅឯនាយសមុទ្រលើកនេះ ដើម្បីការងារសិល្បៈ ឬជាដំណើរកម្សាន្តដើរលេងនោះទេ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ក្នុងនោះក៏មានប្រិយមិត្ត អ្នកគាំទ្រជាច្រើន បានជូនពរអ្នកទាំងពីរ ធ្វើដំណើរកម្សាន្តដោយរីករាយ និងប្រកបដោយសុវត្ថិភាពផងដែរ ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា! 

លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ បណ្ដើរ ឈិត សុវណ្ណបញ្ញា ដើរលេងដល់ឯនាយសមុទ្រ
សុគន្ធ ថេរ៉ាយុ បណ្ដើរ ឈិត សុវណ្ណបញ្ញា ដើរលេងដល់ឯនាយសមុទ្រ
សុគន្ធ ថេរ៉ាយុ បណ្ដើរ ឈិត សុវណ្ណបញ្ញា ដើរលេងដល់ឯនាយសមុទ្រ
សុគន្ធ ថេរ៉ាយុ បណ្ដើរ ឈិត សុវណ្ណបញ្ញា ដើរលេងដល់ឯនាយសមុទ្រ
សុគន្ធ ថេរ៉ាយុ បណ្ដើរ ឈិត សុវណ្ណបញ្ញា ដើរលេងដល់ឯនាយសមុទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ