រាជធានី​ភ្នំពេញ ៖ លោក​អៀង ចេ​ន​ឡា ដែល​ចាប់​អាជីព​ចម្រៀង​មិន​ជោគជ័យ​ បែរជា​មានសំណាង​ក្លាយជា​តារា​កំប្លែង​លូតលាស់​ក្នុង​អាជីព ។ ក្រោយ​ពេល​សម្លឹង​ឃើញ​ទេព​កោសល្យ​លោក​អៀង ចេ​ន​ឡា​មក ស្ថានីយទូរទស្សន៍​មួយ​ប្រគល់​តួអង្គ​សំខាន់​ឲ្យ​លោក​សម្តែង​ដែល​ពី​មុន​តារា​កំប្លែង​នាយ​កុយ​ធ្លាប់​ធ្វើ​ឱ្យ​កក្រើក​រួច​ហើយ ។ តំណែង​ដែល​តារា​កំប្លែង​ថ្មី​លោក​អៀង ចេ​ន​ឡា ច្បាម​បាន​គឺជា​តារា​ឯក​ក្នុង​រឿង «​ជ័យ​គ្រ​ត​២០១៨» ។

កន្លង​មក​លោក​អៀង ចេ​ន​ឡា ធ្លាប់តែ​សម្ដែង​កំប្លែង​លើ​ឆាក និង​សម្ដែង​ក្នុង​វី​ដេ​អូ​សំណើច ខ្លី​ៗ​មួយ​ចំនួន ។ ដោយឡែក​ការ​សម្ដែង​ក្នុង​ខ្សែភាពយន្ត​នានា គឺ​ធ្លាប់តែ​សម្ដែង​ជា​តួអង្គ​ឪពុក ឬ​អ្នកបម្រើ​ប៉ុណ្ណោះ មិន​ធ្លាប់​សម្ដែង​ជា​តួឯក​ឡើយ ។ អៀង ចេ​ន​ឡា បាន​ចាប់​ដៃគូ​ជាមួយ​នី មុន្នីនាថ ក្នុង​នាម​ជា​តួឯក​ស្រី​ប្រុស​ក្នុង​រឿង «​ជ័យ​គ្រ​ត​២០១៨» រួម​ជាតា​រា​ប្រុស​ស្រី ក្មេង​ចាស់​ជា​ច្រើន​រូប​ទៀត ត្រៀម​នឹង​បញ្ចាំង​ជូន​ទស្សនា​នា​ពេល ឆាប់​ៗ​នេះ​លើ​កញ្ចក់​ទូរទស្សន៍​ថោ​ន ។

លោក​អៀង ចេ​ន​ឡា និងអ្នកសិល្បៈផ្សេងទៀត

លោក​អៀង ចេ​ន​ឡា និយាយ​ថា​ការ​សម្ដែង​ក្នុង​រឿង​«​ជ័យ​គ្រ​ត​២០១៨»​បាន​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​រំភើបចិត្ត​យ៉ាង​ខ្លាំង ដោយសារ​តែ​រឿង​កំប្លែង​នេះ​បាន​ជួយ​ឲ្យ​នាយ​កុយ​ក្លាយជា​តារា​កំប្លែង​ជួរ​មុខ​មក​ទល់​នឹង​បច្ចុប្បន្ន ដោយសារ​តែ​ភាព​ល្បីល្បាញ​ក្រោយ​រឿង​ត្រូវ​ដាក់​ផ្សាយ​នៅ​ប៉ុស្ដិ៍​លេខ​៣ ។ លោក​មិន​ហ៊ាន​រំពឹង​ថា​ខ្លួន​នឹង​ល្បី​ខ្ទរខ្ទារ​ដូច​គ្នា​នឹង​នាយ​កុយ​បន្ទាប់​ពី​រឿង​«​ជ័យ​គ្រ​ត​២០១៨»​ដំណើរការ​ដាក់​ផ្សាយ​នោះ​ទេ បើ​ទោះជា​ខាង​ផលិតករ​បញ្ជាក់​ថា​ហេតុផល​ដែល​ជ្រើស​ឲ្យ​លោក​ធ្វើ​ជា​តួឯក​ក្នុង​រឿង​នេះ ក៏​ព្រោះតែ​លោក​មាន​ទម្រង់​មុខ​ស្រ​ដៀង​នឹង​តួអង្គ​ចាស់​គឺ​នាយ​កុយ និង​មាន​ទេព​កោសល្យ​កំប្លែង​ក្រមិចក្រមើម​មិន​ចាញ់​គ្នា ។

លោក​អៀង ចេ​ន​ឡា និងអ្នកសិល្បៈផ្សេងទៀត

ចាប់តាំងពី​បាន​វិ​វ​ឌ្ឍ​ខ្លួន​ជាតា​រា​កំប្លែង ក្រោយ​ពី​អាជីព​ចម្រៀង និង​ពិធីករ​ជា​យូរ​ឆ្នាំ​មិន​សូវ​ទទួល​ផ្លែផ្កា​មក លោក​អៀង ចេ​ន​ឡា ត្រូវ​គេ​កត់សម្គាល់​ទទួល​បាន​ឱកាស​ការងារ​ច្រើន​ឡើង​នា​ពេល​ចុង​ក្រោយ​នេះ ។ លោក​ជា​តារា​សម្ដែង​មួយ​រូប ដែល​មាន​ទីផ្សារ​ទាំង​ការ​សម្ដែង​ជា​តួ​ឪពុក ជា​តួ​កាច ចិត្តអាក្រក់​នៅ​ក្នុង​ពិភព​សម្ដែង មិន​អន់​ជាង​តារា​សម្ដែង​ជើង​ចាស់​ទេ ។ អ្វី​ដែល​គេ​កត់សម្គាល់ គឺ​លោក​ត្រូវ​បាន​ទូរទស្សន៍​ថោ​ន ជ្រើស​ឲ្យ​សម្តែង​ជា​តួឯក​ក្នុង​រឿង​កំប្លែង​«​ជ័យ​គ្រ​ត​២០១៨» ដែល​ត្រៀម​នឹង​ដាក់​ផ្សាយ​ក្នុង​ពេល​ខាង​មុខ៕

លោក​អៀង ចេ​ន​ឡា និងអ្នកសិល្បៈផ្សេងទៀត

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អៀង​ ចេនឡា