ចិន៖ វីដេអូឃ្លីបមួយ បានបង្ហាញឲ្យឃើញថា មានបុរសស្រវឹងស្រាជោកជាំមួយរូប បានធ្លាក់ពីលើរថយន្ត នៅពេលដែលគេបើកទ្វារដើម្បីក្អួត ហើយរឿងដ៏គួរឲ្យអស់សំណើចបានកើតឡើង នៅពេលដែលប្រពន្ធដែលជាអ្នកបើករថយន្តនោះ នៅតែបន្តដំណើរទៅមុខ ដោយមិនដឹងថាប្តីរបស់ខ្លួនបានធ្លាក់ទៅថ្នល់ឡើយ។

មានបុរសស្រវឹងស្រាជោគជាំមួយរូប បានធ្លាក់ពីលើរថយន្ត នៅពេលដែលគេបើកទ្វារដើម្បីក្អួត

តាមរយៈមន្ត្រីប៉ូលីសប្រចាំខេត្ត Jiangsu ប្រទេសចិន បានឲ្យដឹងថា បុរសម្នាក់នោះ បានចូលរួមក្នុងកម្មវិធីសង្គមមួយ ជាមួយប្រពន្ធ ហើយនៅក្នុងកម្មវិធីនោះ ក៏តម្រូវឲ្យមានការផឹកគ្រឿងស្រវឹង ដោយខានពុំបាន។

ជាក់ស្តែង បុរសជាប្តីនេះបានផឹកគ្រឿងស្រវឹងពិតមែន តែជាសំណាងល្អ ដែលគេមានប្រពន្ធ អាចជូនគេទៅផ្ទះវិញបាន។

បុរសម្នាក់នោះបានធ្លាក់ទៅដេកលើថ្នល់ប្រហែល ២-៣នាទី ទើបប្រពន្ធរបស់គេត្រលប់មកយកគេវិញ

អំឡុងពេលធ្វើដំណើរត្រលប់មកផ្ទះវិញ បុរសម្នាក់នោះ បានអង្គុយនៅកៅអីខាងក្រោយរថយន្តហើយក៏លង់លក់ ស្របពេលដែលស្ត្រីជាប្រពន្ធ កំពុងតែយកចិត្តទុកដាក់លើការបើកបរ។ នាងពិតជាយកចិត្តទុកដាក់ខ្លាំងណាស់ គឺខ្លាំងដល់ថ្នាក់មិនដឹងថាប្តីរបស់ខ្លួនបានធ្លាក់ពីលើរថយន្ត នៅពេលដែលគេបើកទ្វារដើម្បីក្អួត តែម្តង។

បុរសដែលមានទំនួសខុសត្រូវខ្ពស់ សុខចិត្តមិនក្អួតក្នុងរថយន្ត បែរជាបែរកាណុងទៅក្អួតក្រៅរថយន្តនោះ បានធ្លាក់ទៅដេកលើថ្នល់ប្រហែល ២-៣នាទី ទើបប្រពន្ធរបស់គេត្រលប់មកយកគេវិញ។

វីដេអូនេះត្រូវបានគេចែកចាយពេញក្នុងបណ្តាញសង្គម ហើយក៏បានក្លាយជារឿងដ៏គួរឲ្យអស់សំណើចខ្លាំងណាស់ដែរ

វីដេអូឃ្លីបនេះ ត្រូវបានគេចែកចាយរំលែកពេញក្នុងបណ្តាញសង្គម ហើយក៏បានក្លាយជារឿងដ៏គួរឲ្យអស់សំណើចខ្លាំងណាស់ដែរ។

ជាសំណាងល្អ ដែលបុរសជាប្តីរងគ្រោះរូបនោះ បានរងរបួសតិចតួច និងមិនមានយាន្តជំនិះមកពីខាងក្រោយ នៅពេលកើតហេតុនោះ។

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]