បរទេស៖ ក្នុងពេលនេះ ប៉ូលិសកំពុងតែធ្វើបើកការស៊ើបអង្កេត លើករណីមួយ ដែលពាក់ព័ន្ធទៅនឹងកីឡាកររបស់ក្រុម West Brom ចំនួន ៤រូប រួមមាន កីឡាករ Jonny Evans កីឡាករ Gareth Barry កីឡាករ Jake Livermore និងកីឡាករ Boaz Myhill ។

បើយោងតាមប្រភពព័ត៌មាន បានរាយការណ៍ឲ្យដឹងថា កីឡាករទាំង ៤រូបខាងលើនេះ បានជិះឡានតាក់ស៊ីទៅហាង Burger មួយកន្លែង។ ប៉ុន្តែក្រោយមក ពួកគេបែរជាលួចបើកឡាន ចេញចោលតៃកុងឡាន ខណៈពេលដែលម្ចាស់ឡានតាក់ស៊ី កំពុងតែស្ថិតនៅក្នុងហាង Burger នៅឡើយ។

ក្រោយកើតហេតុ គេបានប្រទះឃើញ ឡានតាក់ស៊ីមួយគ្រឿងនោះ ចតទុកចោលនៅខាងក្រៅបរិវេណ សណ្ឋាគារផ្កាយ៥ មួយកន្លែង ដែលត្រូវបានគេដឹងថា ជាសណ្ឋាគារដែលកីឡាករទាំង ៤រូបខាងលើនេះស្នាក់នៅ។

ប្រភពដដែលបន្តថា ក្រោយកើតមានរឿងរ៉ាវយ៉ាងដូច្នេះ បុគ្គលិកក្នុងសណ្ឋាគារ ក៏បានទាក់ទងហៅសមត្ថកិច្ចជំនាញ ដើម្បីចុះជួយធ្វើអន្តរាគមន៍ នាំខ្លួនពួកគេទៅធ្វើការសាកសួរ នៅឯស្ថានីយប៉ូលិសតែម្តង។ ប៉ុន្តែក្រោយមក ពួកគេទាំង៤ ក៏ត្រូវបានដោះលែងមកវិញ។ 

យ៉ាងណាមិញ បើយោងតាមប្រភពព័ត៌មានមួយ ក្នុងប្រទេសអេស្ប៉ាញ បានរាយការណ៍ថា កីឡាករទាំង៤រូបខាងលើនេះ ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីជាការសុំទោស ចំពោះកំហុសឆ្គង ដែលពួកគេបានធ្វើផងដែរ ៕

ការជួបជុំគ្នា មុនពេលដែល ហេតុការណ៍កើតឡើង
កីឡាករ Jonny Evans
កីឡាករ Gareth Barry
កីឡាករ Jake Livermore
កីឡាករ Boaz Myhill

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]