អង់គ្លេស៖ ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុមមកពីលីកលំដាប់ទី២ Hull City ក្នុងពានរង្វាន់ FA Cup ជុំទី៥ ដោយលទ្ធផល ៤-០ កាលពីយប់មិញនេះ ដើម្បីកម្ដៅសាច់ដុំរបស់ខ្លួនត្រៀមជួប Barcelona ក្នុងពាន Champions League នៅសប្ដាហ៍ក្រោយ។ 

៤គ្រាប់សម្រាប់ជ័យជម្នះនេះ ធើ្វបានដោយខែ្សបម្រើ Willain នាទី២ និង ៣២, ខែ្សបម្រើ Pedro Rodriguez នាទី២៧ និងខែ្សប្រយុទ្ធ Oliver Giroud នាទី៤២។

ចប់ការប្រកួត ក្រុមដែលដឹកនាំដោយលោក Antonio Conte អាចយកឈ្នះក្រុម Hull City ដោយលទ្ធផល ៤-០ ឡើងទៅកាន់វគ្គបន្ដនៃពានរង្វាន់លំដាប់ទី២ នៃប្រទេសអង់គ្លេស ហើយក៏ដើម្បីកម្ដៅសាច់ដុំរបស់ក្រុម ដើម្បីត្រៀមជួបក្រុមយក្សរបស់អេស្ប៉ាញ Barcelona ក្នុងពានរង្វាន់ Champions League វគ្គ ១៦ក្រុមចុងក្រោយ នៅប៉ុន្មានថៃ្ងខាងមុខផងដែរ ៕  

Chelsea 4-0 Hull City
Chelsea 4-0 Hull City
Chelsea 4-0 Hull City
Chelsea 4-0 Hull City
Chelsea 4-0 Hull City
Chelsea 4-0 Hull City

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]