ថៃ៖ ដូចប្រិយមិត្តបានជ្រាបច្បាស់ រួចមកហើយថា តារាសម្តែងស្រី Noey Chotika បានសម្រាលកូនប្រុសរបស់ខ្លួន កាលពីប៉ុន្មានខែមុននេះ ដោយជោគជ័យពោរពេញទៅដោយក្តីរំភើបរីករាយ។

ហើយបច្ចុប្បន្ន Akin កូនប្រុសរបស់នាង ក៏មានសុខភាពល្អដែរ ហើយថែមទាំងមានមុខមាត់គួរឱ្យស្រលាញ់ទៀតផង។

ទន្ទឹមនឹងនេះ បើងាកទៅមើលពីសម្រស់វិញ ក៏មិនអន់ដែរ សម្រាប់តារាសម្តែងស្រីរូបនេះ គឺនាងនៅតែរក្សាបាននូវសម្រស់យ៉ាងស្រស់ស្អាត មិនចាញ់ពេលនៅក្រមុំប៉ុន្មានទេ។

ជាក់ស្តែង នៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិននេះ តារាស្រី Noey Chotika និងគ្រួសារ ក៏បានធ្វើដំណើរទៅលេងនៅមាត់សមុទ្រ យ៉ាងសប្បាយរីករាយ ប្រកបទៅដោយសុភមង្គល។

បន្ថែមពីលើនេះទៅទៀតនោះ តារាសម្តែងស្រី Noey Chotika ក៏បានលេងខ្លួនជាមួយនឹងសម្លៀកបំពាក់យ៉ាងស៊ិចស៊ី បញ្ចេញសាច់ខ្នងយ៉ាងខ្លាំង។  

អាងតែមានកូនមួយរួចហើយ នាងបញ្ចេញសាច់ល្វែងខាងក្រោយអស់រលីង ធ្វើឱ្យអ្នកគាំទ្រនៅក្នុងអីុនស្តាក្រាមភ្ញាក់ផ្អើលមិនតិចទេ៕ 

ទស្សនារូបភាពរបស់តារាសម្តែងស្រី Noey Chotika បង្អួតសម្រស់នៅមាត់សមុទ្រទាំងអស់គ្នាដូចខាងក្រោម៖ 

តារាសម្តែងស្រី Noey Chotika នៅមាត់សមុទ្រ
តារាសម្តែងស្រី Noey Chotika និងកូនប្រុស ដើរលេងមាត់សមុទ្រ
តារាសម្តែងស្រី Noey Chotika បង្អួតភាពស៊ិចស៊ី
តារាសម្តែងស្រី Noey Chotika បង្អួតភាពស៊ិចស៊ី
តារាសម្តែងស្រី Noey Chotika បង្អួតភាពស៊ិចស៊ី
តារាសម្តែងស្រី Noey Chotika បង្អួតភាពស៊ិចស៊ី
តារាសម្តែងស្រី Noey Chotika បង្អួតភាពស៊ិចស៊ីពេលដើរលេងកម្សាន្ត
មួយឈុតនេះរបស់តារាសម្តែងស្រី Noey Chotika បញ្ចេញសាច់ខ្នងស៊ិចស៊ីវាលអស់រលីង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]