បរទេស៖ ជើងខ្លាំងវាយកូនបាល់សញ្ជាតិស្វីស កីឡាករ Roger Federer បានវិលទៅកាន់ចំណាត់ថ្នាក់លេខ១ ពិភពលោកវិញ និងថែមទាំងបានក្លាយជាកីឡាករ ដែលមានវ័យចាស់ជាងគេ (៣៦ឆ្នាំ) ដែលអាចឈរនៅចំណាត់ថ្នាក់កំពូលមួយនេះ។ 

Roger Federer

ការធើ្វបាននូវសមិទ្ធផលដ៏ធំមួយនេះ គឺ Federer បានបំបែកកំណត់ត្រារបស់អតីតកីឡាករ Andre Agassi ដែលបានកាន់កាប់កំណត់ត្រាមួយនេះ នៅអាយុ ៣៣ឆ្នាំ។

បន្ទាប់ពីអាចឈានឡើង ទៅរកចំណុចកំពូលនេះវិញ បុរសសញ្ជាតិស្វីស រូបនេះបាននិយាយថា៖ «អាចកាន់កាប់ចំណាត់ថ្នាក់លេខ១ នៅអាយុ ៣៦ ជិត ៣៧ឆ្នាំ គឺជាសុបិនក្លាយជាការពិត។ ខ្ញុំស្ទើរតែមិនជឿនោះទេ» ។

សូមបញ្ជាក់ថា Federer បានទម្លាក់ជើងខ្លាំង Rafael Nadal ក្នុងការឡើងទៅគ្រងតំណែងលេខ១ ពិភពលោកនេះ ក្រោយពីការប្រកាសពីលទ្ធផលកាលពីថៃ្ងសុក្រ កន្លងទៅ ៕  

Roger Federer
Roger Federer

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]