ចិន៖ ថ្មីៗនេះ ស្ត្រីវ័យ៣០ឆ្នាំមួយរូប មកពីតំបន់ Yichuan ខេត្ត Henan ប្រទេសចិន បានក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់អ្នកសារព័ត៌មាន ដោយសារតែ នាងបានយកសាប៊ូរហូតដល់ទៅ ១០០ដុំ ទៅឲ្យម្ចាស់ហាងលក់ទំនិញមួយកន្លែង ដែលនាងធ្លាប់បានលួចសាប៊ូត្រឹមតែ១ដុំ កាលពី១៨ឆ្នាំមុន។

ស្ត្រីវ័យ៣០ឆ្នាំមួយរូប បានយកសាប៊ូរហូតដល់ទៅ ១០០ដុំ ទៅឲ្យម្ចាស់ហាងលក់ទំនិញមួយកន្លែង

អ្នកនាង Qu បានធ្វើដំណើរទៅកាន់ហាងលក់ទំនិញ ដែលនាងបានលួចសាប៊ូមួយដុំ តាំងពីពេលដែលនាងមានអាយុ១២ឆ្នាំនោះ ជាមួយនឹងសាប៊ូក្លិនល្ហុងមួយកេស ដែលស្មើនឹង១០០ដុំ។

តាមរយៈវីដេអូឃ្លីប ដែលត្រូវបានបង្ហោះនៅក្នុងគេហទំព័រ Miaopai  អ្នកនាង Qu បានប្រាប់ឲ្យដឹងថា កាលពី១៨ឆ្នាំមុន នាងបានលួចសាប៊ូនេះ ពីក្នុងហាងមួយនេះ យកទៅឲ្យម្តាយរបស់នាង ដោយសារតែ វាជាសាប៊ូដែលម្តាយរបស់នាងចង់បាន ប៉ុន្តែនាងគ្មានលទ្ធភាពទិញវា។

កាលពី១៨ឆ្នាំមុន នាងបានលួចសាប៊ូនេះ ពីក្នុងហាងនេះ យកទៅឲ្យម្តាយរបស់នាង

ប៉ុន្មានឆ្នាំកន្លងមកនេះ នាងចេះតែមានអារម្មណ៍ថាបានធ្វើខុស ចំពោះរឿងមួយនេះ។ ដូច្នេះហើយ ដើម្បីតបស្នងនូវការខូចខាត នាងក៏បានសងសាប៊ូទៅម្ចាស់ហាងវិញចំនួន ១០០ដុំតែម្តង។

អ្នកនាង Qu បាននិយាយថា៖

“កន្លងមកច្រើនឆ្នាំនេះ កំហុងឆ្គង តែងតែដក់ជាប់នៅក្នុងបេះដូងរបស់ខ្ញុំជានិច្ច។ ដោយសារតែ វាជារឿងដ៏អាក្រក់បំផុត ដែលខ្ញុំបានធ្វើនៅក្នុងជីវិតរបស់ខ្ញុំ។”
អ្នកនាង Qu និង ម្ចាស់ហាង បានសម្រេចចិត្តចែកសាប៊ូទាំងនេះ ទៅឲ្យអ្នកសម្អាតតាមដងផ្លូវ

ទោះជាយ៉ាងណា ដើម្បីជំនួសឲ្យការទទួលសាប៊ូទាំង ១០០ដុំ ពីអ្នកនាង Qu ម្ចាស់ហាងដែលមានសណ្តានចិត្តល្អនោះ ក៏បានរំភើបចិត្តជាមួយនឹងទង្វើរបស់អ្នកនាង ហើយក៏បានសម្រេចចិត្តចែកសាប៊ូទាំងនេះ ទៅឲ្យអ្នកសម្អាតតាមដងផ្លូវតែម្តង៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]