ភ្នំពេញ៖ បើទោះបី ពិធិការិនីដ៏ល្បី អ្នកនាង គង់ សុជាតិ បានបង្កើតគ្រួសារមួយទៀត ជាមួយនឹង លោក ជា វិបុល ក៏ពិតមែន តែចំពោះកូនៗមុនរបស់នាង ទាំង២ គឺនាងស្រលាញ់ បីបាច់ថែរក្សាដូចៗគ្នា។

ក្នុងនោះដែរ ពិធីការិនីរូបនេះ តែងនាំកូនស្រីធំ ទិញរបស់ល្អៗ និងដំណើរកម្សាន្ត នានាជានិច្ច មិនថា ក្នុងប្រទេស ឬក្រៅប្រទេស។

ជាពិសេស កាលពីថ្មីៗនេះដែរ អ្នកនាង គង់ សុជាតិ បានសម្រេចបំណងប្រាថ្នារបស់កូនស្រីរបស់អ្នកនាង មុនពេលអាយុ១៣ឆ្នាំ ដោយនាង ចង់ថតរូបស្អាតៗ ជាមួយនឹងទេសភាពធម្មជាតិ។

ក្នុងនោះដែរ ពិធីការិនីរូបនេះ ក៏បានរៀបចំខ្លួនឲ្យកូនស្រី ជាមួយនឹងសម្លៀកបំពាក់ជាច្រើនឈុត និងស្ទីលផាត់មុខយ៉ាងស្រស់បំព្រង គួរជាទីទាក់ទាញ។ មិនតែប៉ុណ្ណោះ ជាងថតរូប ដែលមកថតកូនអ្នកនាង គង់ សុជាតិ ក៏ជា ប្អូនប្រុសបង្កើតរបស់នាង គឺលោក គង់ សង្វារដានី ដែលលោក មិនត្រឹមតែ តារាចម្រៀងនោះទេ លោកក៏ជា អ្នកថតរូបអាជីពផងដែរ។

ក្រោយរូបថតនោះ បានលេចចេញជារូបរាងរួចមក មានអ្នកគាំទ្រជាច្រើន​មានការចាប់អារម្មណ៍ និងនាំគ្នាថា កូនស្រីរបស់នាង ពេញក្រមុំ បាត់ពេលតែងខ្លួនបែបនេះ៕

កូនស្រីរបស់គង់ សុជាតិ
កូនស្រីរបស់គង់ សុជាតិ
កូនស្រីរបស់គង់ សុជាតិ
កូនស្រីរបស់គង់ សុជាតិ
កូនស្រីរបស់គង់ សុជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ