ភ្នំពេញ៖ កញ្ញា ហេង ចន្ថា ជាតារាសម្ដែងមួយរូប ដែលថ្មីៗនេះប្រជាប្រិយភាពកើនឡើងជាលំដាប់តែម្ដង អមជាមួយនឹងរូបសម្រស់ស្រស់ស្អាត រាងស្លីម និងបានកម្ពស់របស់នាង ។

កន្លងមកប្រិយមិត្តមួយចំនួនជ្រាបហើយថា នាងជាតារាដែលពូកែលេងសើច កំប្លែង និងតែងតែធ្វើឲ្យអ្នកនៅក្បែរអស់សំណើច ហើយពោរពេញដោយបរិយាកាសស្រស់ស្រាយជានិច្ចតែម្ដង ។

ជាក់ស្ដែងបើមើលតាមវីដេអូ ដែលនាងទើបតែបង្ហោះក្នុងគណនីអុីនស្តារក្រាមរបស់នាងកាលពីប៉ុន្មានម៉ោងមុន ឃើញថានាងចូលចិត្ករាំមែនទែន សូម្បីតែនៅក្នុងឡានហើយក៏នាង ឆ្លៀតពេលរាំបានមួយភ្លែតដែរ ។

ក្រោយពីវីដេអូនោះ ត្រូវបានចែកចាយ មានអ្នកគាំទ្រជាច្រើនសរសើរថានាងគួរឲ្យស្រលាញ់គ្រប់គ្នាផងដែរ ប៉ុន្តែទោះជាយ៉ាងណា ក៏មានហ្វេនមួយចំនួន មានការព្រួយបារម្ភពីនាងផងដែរ ដោយគិតតែរាំ មិនកាន់ចង្កូតឡាន៕

តោះទៅទស្សនារូបភាព និងវីដេអូខាងក្រោម៖

កញ្ញា ហេង ចន្ថា
កញ្ញា ហេង ចន្ថា
កញ្ញា ហេង ចន្ថា
កញ្ញា ហេង ចន្ថារាំក្នុងឡាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ចន្ថា