ថៃ៖ GubGib និងស្វាមីរបស់នាងលោក Bie ក្រោយពីបានរៀបការរួចមក អ្នកទាំងពីរទទួលបានចំណងដៃ កូនស្រីគួរឲ្យស្រលាញ់ម្នាក់ដែលមានឈ្មោះថា Pao Pao ។ ជីវិតគ្រួសារបស់នាងកាន់តែពេញលេញ និងពោរពេញដោយភាពរីករាយ។

ម្យ៉ាងវិញទៀតកូនស្រីរបស់នាង Pao Pao ទើបតែអាយុប៉ុន្មានឆ្នាំសោះ នាងពិតជាឆ្លាតខ្លាំងណាស់ ហើយក៏មានអ្នកគាំទ្រ ចូលចិត្តក្មេងតូចនេះមិនចាញ់ឳពុកម្ដាយរបស់នាងនោះទេ មិនថាទៅណាមកណា មានតែអ្នកស្រលាញ់នាងគ្រប់ៗគ្នា ។

ជាក់ស្ដែងបើមើលតាមរូបភាពមួយសន្លឹកដែល GubGib បានបង្ហោះក្នុងគណនី អុីនស្តារក្រាមរបស់នាងកាលពីម្សិលមិញ ឃើញថាគ្រាន់តែនាងលើកទូរស័ព្ទមកថតរូប ជាមួយនឹងស្វាមីក្នុងកញ្ចក់ កូនស្រីនាងសើចតាមរួចជាស្រេច មើលហើយពិតជាគួរឲ្យក្នាញ់ខ្លាំង និងមានដុងថតរូបដូចជាម្តាយគេណាស់៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា! 

GubGib និងគ្រួសារ
GubGib និងគ្រួសារ
Pao Pao កូនស្រី GubGib
កូនស្រីនាងក្នុងរូបញញឹមរួចជាស្រេច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]