យោងតាមប្រភពពត៌មានពីគេហទំព័រ អូឌីធីសេនត្រល បានអោយដឹងថា មានអាគារមួយខ្នង បានប្រែក្លាយខ្លួន ពីអាគារដ៏ចាស់និងអាក្រក់ទៅជាអាគារ ដែលមានភាព គួរអោយទាក់ទាញ ព្រោះអាគារនេះត្រូវបានគូរ នូវរូបគំនូរនានា និងលាបពណ៌ថ្មី ដោយបុរសម្នាក់ ដែលមើលទៅ មានភាពស្រស់ស្អាតមែនទែន។

បុរសដែលបានផ្លាស់ប្តូរ អាគារដ៏អាក្រក់ និងគួរអោយស្អប់ខ្ពើមមួយនេះ ទៅជាអាគារដែល មានភាពស្រស់បំព្រងឡើងវិញនេះ មានឈ្មោះ ឌីមីទ្រី (Dmitry Bochkarev) ជាសិល្បៈករ គូររូបម្នាក់ មកពីទីក្រុង មូស្គូ ប្រទេសរូស្ស៊ី។ អាគារមួយនេះ កាលពីដើមឡើយជាអាគារ សល់ពីសម័យសហភាពសូវៀត ហើយវាមានសភាពចាស់ និងគួរអោយខ្លាច ព្រោះនៅទីនោះ មានជនរងគ្រោះមិនតិចទេដែលទទួលរងនូវការធ្វើបាប ក្នុងរបបផ្តាច់ការនាសម័យនោះ ដោយវាបានបន្សល់ទុកនូវភាព ជូរចត់ដល់មនុស្សដែលនៅទីនោះ។

ទោះជាយ៉ាងណា បុរសខាងលើ បានសុំការអនុញ្ញាតក្នុង ការលាបពណ៌ថ្មី និងគូរគំនូរគួរអោយទាក់ទាញនានា នៅគ្រប់ទីកន្លែងក្នុងអាគារមួយនេះ។ យ៉ាងណាមិញ អ្នករស់នៅទីនោះចាប់ផ្តើម មានការសប្បាយរីករាយ ស្រស់ស្រាយឡើងវិញ និងតែងតែញញឹមដាក់គ្នា រាល់ពេលដែលពួកគេជួបគ្នា ហើយពួកគេ ក៏មានភាពក្លាហានឡើងវិញផងដែរ ក្នុងការអញ្ជើញ មិត្តភក្តិ និង ក្រុមគ្រួសារ មកលេងផ្ទះ ព្រមទាំងមានការរៀបចំពិធីជប់លៀងផ្សេងៗផងដែរ។

សូមទស្សនានូវរូបភាពខាងក្រោមទាំងអស់គ្នា ៖

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះស្នាដៃរបស់គាត់?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]