ភ្នំពេញៈ ផន សុផារី ជាអតីតតារាកំប្លែងមួយរូប ដែលធ្លាប់មានប្រជាប្រិយភាពល្បីល្បាញគួរសមដែរ បន្ទាប់ពីបានសាងគ្រួសារយ៉ាងមានសុភមង្គលរួចមក នាងក៏បានផ្អាកពីសិល្បៈ ជាយូរឆ្នាំ ប៉ុន្តែយ៉ាងណាក៏នៅតែមាន បងប្អូនទស្សនិកជនជាច្រើនចងចាំនាងជានិច្ច។

ដោយឡែក ក្រោយពីរៀបការរួច នាងទទួលបានការស្រលាញ់ថ្នាក់ថ្នមពីប្តី និងមានសុភមង្គលយ៉ាងខ្លាំងមែនទែន ហើយនាងតែងតែទទួលបានកាដូ និងការយកចិត្តទុកដាក់ពីស្វាមីគ្រប់បែបយ៉ាងតែម្តង គឺហៅថាជាមនុស្សស្រីដែលមានសំណាង សឹងតែធ្វើឲ្យនារីជាច្រើនច្រណែន នឹងនាងទៅហើយ ។

ជាក់ស្តែង បន្ទាប់ពី ផន សុផារី នាងបានទម្ងន់កូនក្នុងផ្ទៃជាច្រើនខែមកហើយ កាលពីព្រឹកមិញនេះ ដោយស្វាមីរបស់នាង បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលនាងបានសម្រាលកូនស្រីដំបូងដោយសុវត្ថិភាព។

ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ គឺកូនរបស់នាង កើតមកភ្លាម​ មានមុខស្អាតភ្លែត ជាមួយនឹង ខ្ទង់ច្រមុះខ្ពស់ និង ភ្នែកតូចៗ គួរឲ្យស្រលាញ់។

ក្នុងនោះ ក៏បានធ្វើឲ្យមហាជនជាច្រើន បានអបអរ ហើយជួនពរនាងទាំងម្តាយទាំងកូនឲ្យមានសុខភាពល្អ យ៉ាងច្រើនទៀតផង៕ 

ផន សុផារី និង ស្វាមីរបស់នាង
កូនស្រីដំបូងរបស់ ផន សុផារី
កូនស្រីដំបូងរបស់ ផន សុផារី
កូនស្រីដំបូងរបស់ ផន សុផារី
កូនស្រីដំបូងរបស់ ផន សុផារី
កូនស្រីដំបូងរបស់ ផន សុផារី
កូនស្រីដំបូងរបស់ ផន សុផារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន សុផារី