ថៃ៖ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ដែលជាទិវាបុណ្យនៃសេចក្តីស្រលាញ់កន្លងទៅនេះ នៅក្នុង Youtube និងនៅលើហ្វេសប៊ុករបស់លោក Pok ស្វាមីតារាសម្តែងស្រីរូបស្រស់ Margie Rasri បានបង្ហោះវីដេអូមួយ ដោយមានជាង ៦ នាទី ព្រមទាំងបានដាក់ចំណងជើងថា «One Day I Say "Yes" (មួយថ្ងៃ ខ្ញុំនិយាយ យល់ព្រម)»។

ដោយនៅក្នុងនោះគឺ បានបង្ហាញឱ្យឃើញថា ក្នុងរយៈពេលមួយថ្ងៃនេះ លោក Pok ជាស្វាមីគឺត្រូវមានតួនាទី តម្រូវតាមចិត្តអ្នកនាង Margie Rasri ជាភរិយាគ្រប់បែបយ៉ាង ដោយត្រូវជូនទៅញ៉ាំអាហារ ដើរផ្សារទំនើបទិញរបស់ផ្សេងៗ និងទៅមើលកុនជាដើម ពិសេសនោះគឺស្វាមីត្រូវតមមិននិយាយអ្វីទាំងអស់ក្រៅពីពាក្យថា Yes តែមួយម៉ាត់ប៉ុណ្ណោះ។

មើលវីដេអូនេះហើយទើបដឹងថា តារាសម្តែងស្រី Margie Rasri សំណាងខ្លាំងណាស់បានស្វាមីអ្នកមានហើយ ជូនទៅដើរផ្សារ ទិញរបស់ប្រ៊េនៗ យួរពេញដៃ តម្រូវចិត្តគ្រប់យ៉ាងមិនឱ្យទាស់ទេ ប្រៀបដូចជាព្រះនាងម្ចាស់ដូច្នោះដែរ៕

មកទស្សនាវីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖  

តារាសម្តែងស្រីរូបស្រស់ Margie Rasri
តារាសម្តែងស្រីរូបស្រស់ Margie Rasri
តារាសម្តែងស្រី Margie Rasri និងស្វាមី
តារាសម្តែងស្រី Margie Rasri បានស្វាមីថ្នមដូចព្រះនាង
តារាសម្តែងស្រី Margie Rasri បានស្វាមីថ្នមដូចព្រះនាង
តារាសម្តែងស្រី Margie Rasri បានស្វាមីនាំដើរផ្សារ ថ្នមដូចព្រះនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]