កូរ៉េខាងត្បូង៖ ស្របពេលដែលមនុស្សជាច្រើនកំពុងនាំគ្នាទៅលេងប្រទេសកូរ៉េខាងត្បូងដើម្បីទស្សនាការប្រកួតកីឡាអូឡាំពិករដូវរងានៅក្នុងទីក្រុង Pyeongchang នោះ អ្នកផ្សេងទៀតក៏ទៅលេងតំបន់កម្សាន្តក្បែរនោះដែរ គឺទៅ «សួនលិង្គ»។

សួនលិង្គ នៅកូរ៉េខាងត្បូងកំពុងទាក់ទាញទេសចរខ្លាំង ក្នុងរដូវកាលអូឡាំពិក

សួនឧទ្យាន Haesindang មានទីតាំងស្ថិតនៅលើភ្នំមួយក្នុងទីក្រុង Samcheok ដែលអ្នកទស្សនាត្រូវចំណាយពេលធ្វើដំណើរប្រហែល១ម៉ោង ពីទីក្រុង Pyeongchang ទៅកាន់សួនដ៏ល្បីល្បាញមួយនេះ។

នៅទីនោះ រូបសំណាក និងកៅអ៊ីជាច្រើន មានរូបរាងដូចជាលិង្គយ៉ាងអ៊ីចឹង ហើយថែមទាំងមានកៅអ៊ីដែលមានជាប់លិង្គនៅលើនោះទៀតផង ដូច្នេះនៅពេលដែលអ្នកអង្គុយ វានឹងមើលឃើញដូចក្នុងរូបភាពខាងក្រោមនេះ។

សួនលិង្គ នៅកូរ៉េខាងត្បូងកំពុងទាក់ទាញទេសចរខ្លាំង ក្នុងរដូវកាលអូឡាំពិក

មានរឿងព្រេងជាច្រើន បានដំណាល អំពីបណ្តាសារ និងសត្វត្រីដែលពាក់ព័ន្ធដល់ការធ្វើរូបសំណាកទាំងនោះ។

រឿងព្រេងមួយបានតំណាលថា មានក្មេងស្រីម្នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីត្រូវព្យុះបោកបក់ នៅពេលដែលនាងកំពុងប៉ះសារ៉ាយសមុទ្រ ហើយចាប់ពីពេលនោះមក ត្រីនៅក្នុងតំបន់នោះ ស្រាប់តែបាត់អស់តែម្តង។ ដូច្នេះដើម្បីឲ្យមានប្រភពអាហារឡើងវិញ អ្នកភូមិបានសាងសង់រូបសំណាកលិង្គ ដើម្បីឲ្យព្រលឹង និងវិញ្ញាណរបស់ក្មេងស្រីនោះស្ងប់ស្ងាត់ទៅវិញ។

រឿងព្រេងមួយទៀតបានតំណាលថា ដោយសារអ្នកភូមិម្នាក់បាននោមចូលទៅក្នុងទឹកសមុទ្រ ទើបបណ្តាលឲ្យបាត់បង់ត្រី ដូច្នេះទើបគេត្រូវសាងសង់រូបសំណាកលិង្គបែបនេះឡើង។

យោងទៅតាម គេហទំព័រ National Geographic Travel ឯណោះវិញបានឲ្យដឹងថា រូបចម្លាក់លិង្គដែលគេដាក់នៅក្នុងតំបន់នោះ គឺដើម្បីឧទ្ទិសទៅដល់ក្មេងស្រី ដែលមិនទាន់បានរៀបការ និងមិនទាន់បានស្គាល់រសជាតិរួមរស់ជាមួយមនុស្សប្រុស ដែលបានស្លាប់ទៅ៕

ចង់ដឹងថា នៅក្នុងសួននោះមានរូបសំណាកលិង្គចម្លែកៗបែបណាខ្លះ សូមទស្សនារូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]