Samsung ចង់ក្លាយជាក្រុមហ៊ុនទីមួយដែល ផលិតទូរស័ព្ទអាចបត់បែនបាន ហើយគ្រោងដាក់លក់ទូរស័ព្ទដៃប្រភេទ នេះនៅឆ្នាំក្រោយ ២០១៣។

រូបភាពបានបង្ហាញពីភាពបត់បែនរបស់ ទូរស័ព្ទជំនាន់ថ្មីរបស់ Sumsung ដែលយើងអាចពត់ ឬ បត់ដាក់ក្នុងហោប៉ាវបាន ដែលមើលទៅប្រាកដជា មានការទាក់ទាញខ្លាំងបើដាក់លក់ទៅកាន់ទីផ្សារ។ កូរ៉េខាងត្បូង ត្រូវបានគេប៉ាន់ស្មានថា នឹងក្លាយជាប្រទេសឈានមុខគេ ក្នុងវិស័យគ្រឿងអេឡិចត្រូនិច។ អ្នកវិទ្យាសាស្រ្ដខាងស្រាវជ្រាវផែនទី របស់កូរ៉េខាងត្បូង ក៏បានកំណត់ទីតាំង ទីផ្សារដែលគេគិតថានឹងអាចលក់ចេញបានច្រើន នូវបច្ចេកវិទ្យាចុងក្រោយរបស់ពួកគេ គឺទូរស័ព្ទដែលស្ដើងបំផុត ជាមួយនឹងអេក្រង់ប្លាស្ទិចអាចពត់បាន។

ការប្ដូរពីអេក្រង់កញ្ចក់ទៅអេក្រង់ប្លាស្ទិច ធ្វើឲ្យមានពន្លឺច្បាស់ជាងមុន ហើយអាចនៅឋិតថេរមិនអាចធ្លាក់បែក ព្រមទាំងកាត់បន្ថយថវិការក្នុងការផលិតទៀតផង។

តើប្រិយមិត្តចង់ប្រើទូរស័ព្ទនេះទេ? សូមទស្សនាវីដេអូខាងក្រោម៖

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]