ថៃ៖ រដូវចូលឆ្នាំចិនចូលមកដល់ បងប្អូនដែលជាប់ខ្សែចិន តែងតែនាំគ្នារៀបចំពិធីសែននូវម្ហូបអាហារ ដុតក្រដាសសែនដល់ជីដូនជីតា ដែលបានស្លាប់ទៅ ហើយពិធីនេះប្រារព្ធឡើង សឹងតែជុំវិញពិភពលោកទៅហើយ ទីណាក៏ដោយឲ្យតែមានបងប្អូនប្រជាជនចិនរស់នៅ គឺទីនោះហើយតែងតែមានការសែនព្រេនជានិច្ចរាល់ពេលចូលឆ្នាំម្ដងៗ ។

ជាក់ស្ដែងសូម្បីតែនៅប្រទេសថៃ ឃើញថាតារាល្បីៗជាច្រើននាំគ្នាតែងខ្លួនយ៉ាងស្រស់ស្អាត អបអរដល់បុណ្យចូលឆ្នាំចិននេះផងដែរ តួយ៉ាងដូចជា កញ្ញា Pat Napapa ជាតារាសម្ដែង និងជាពិធីការិនីដ៏ល្បីមួយរូប នៅក្នុងប្រទេសថៃ នាងតែងនាំមកនូវអ្វីដែលថ្មី និងតែងតែនាំឲ្យប្រិយមិត្តផ្ទុះសំណើច រាល់ពេលបានទស្សនាកម្មវិធីរបស់នាង។

កាលពីប៉ុន្មានម៉ោងមុននេះ ក្នុងគណនីអុីនស្តារក្រាម របស់តារាស្រីរូបនេះ បង្ហោះរូបភាពនាងនិងកូនប្រុស បានតែងខ្លួនសម្លៀកបំពាក់ប្រពៃណីចិន ទាំងម្ដាយទាំងកូន មើលទៅពិតជាប្លែក និងស្រស់ស្អាតខ្លាំងណាស់ ជាពិសេសកូនប្រុសរបស់នាងតែម្ដងពិតជាគួរឲ្យស្រលាញ់។

ក្នុងនោះដែរ រូបនោះត្រូវបានបង្ហោះចែកចាយភ្លាម មានអ្នកគាំទ្រជាច្រើននាំគ្នាសរសើរភ្លែតតែម្តង៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា!

Pat Napapa និងកូនប្រុស
Pat Napapaនិងកូនប្រុស
Pat Napapa និងកូនប្រុស តែងខ្លួនបែបប្រពៃណីចិន
Pat Napapaនិងកូនប្រុស តែងខ្លួនបែបប្រពៃណីចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]