បរទេស៖ ក្រោយបរាជ័យទៅលើក្រុមអធិរាជស Real Madrid ក្នុងលទ្ធផល ៣-១ នៃពានរង្វាន់ Champions League ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ កាលពី២ថៃ្ងមុន ពេលនេះប្រធានក្លិប លោក Nasser Al-Khelaif បានប្រកាសជាសាធារណៈថា ក្លិបនឹងមិនលក់ Neymar ទៅក្លិបណាឡើយ ជាពិសេសគឺ Real Madrid តែម្ដង។ 

មេធំ PSG ប្រកាសក្ដែងៗថា ក្លិបនឹងមិនលក់ Neymar ឲ្យ Real ជាដាច់ខាត

រយៈពេលប៉ុន្មានសប្ដាហ៍មកនេះ មានពាក្យចចាមអារ៉ាមជាច្រើន ទាក់ទងទៅនឹង កីឡាករជម្រើសជាតិប្រេស៊ីល រូបនេះ អាចនឹងផ្លាស់ទៅកាន់ក្រុមអធិរាជស Real Madrid ស្របពេលដែលរូបគេ ទើបតែផ្លាស់ពីក្រុម Barcelona មកលេងនៅទឹកដី Paris ក្នុងរដូវកាលនេះប៉ុណ្ណោះ។ 

Neymar

ដើម្បីស្រាយមន្ទិលសង្ស័យ លោក Nasser Al-Khelaifi ប្រធានក្លិប PSG បានចេញមុខបញ្ជាក់ជាថ្មីថា អ្វីគ្រប់យ៉ាងគឺជារបស់ PSG ដដែល។ ការនិយាយបែបនេះគឺចង់បញ្ជាក់ប្រាប់ទៅ ក្លិប Real Madrid ថា លោកនឹងមិនលក់ Neymar ឱ្យឡើយ នៅរដូវក្ដៅ បើទោះជាឱ្យតម្លៃខ្លួនប៉ុន្មានក៏ដោយ៕ 

លោក Nasser Al-Khelaifi ប្រធានក្លិប PSG
Neymar កាលពេលទល់នឹង Real Madrid
Ronaldo និង Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]